ទម្លាយតម្លៃផ្ទះ DJ Push និង Jooy សាងសង់សម្រាប់រស់នៅជាមួយគ្នាពេលចាស់ ដឹងហើយញាក់!
ថ្មីៗនេះ ក្នុងចង្កោមសិល្បៈថៃកំពុងតែផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីមានព័ត៌មានលេចឮថាមានគូស្នេហ៍តារាប្រុសស្រីមួយគូ កំពុងតែសំងំសាងសង់ផ្ទះវីឡាប្រណីតមួយកន្លែង ដែលមានតម្លៃរហូតទៅដល់ជិត ២ លានដុល្លារ ពោលគឺ ១ ៧៩១ ៨៧៤ ដុល្លារ បន្ទាប់ពីគូស្នេហ៍ Nadech និង Yaya។
ស្របពេលនឹងការសង្ស័យនោះ បើយោងតាមសារព័ត៌មានក្នុងស្រុកថៃមួយបានចុះផ្សាយនៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ នេះ ក៏បានបើបង្ហាញពីម្ចាស់ផ្ទះ តម្លៃជិត ២ លានដុល្លារនោះដែរ ដោយម្ចាស់ផ្ទះដ៏ប្រណីតកំពុងល្បីពេញក្នុងចង្កោមអ្នកសិល្បៈ ជាមួយតម្លៃកប់ក្តោងនោះ គឺជារបស់ DJ Push និង តារាស្រី Jooy Worataya។
បើក្រឡែកទៅមើលពីទិដ្ឋភាពទាំងក្នុង និង ក្រៅផ្ទះរបស់តារាប្រប្រុសស្រីជាប្តីប្រពន្ធទាំងពីរវិញ មើលទៅពិតជាមានភាពស្រស់ស្អាត និង ប្រណីតភាពណាស់ មានទាំង ផ្ទះបាយ បន្ទប់ទទួលភ្ញៀង កន្លែងហាត់ប្រាណ និង បន្ទប់ជាច្រើទៀត មានភាពធំទូលាយគួរឱ្យចង់រសនៅតែម្តង។
លើសពីនេះទៅទៀតនោះ ផ្ទះដ៏ប្រណីតមួយនេះ គឺប្តីប្រពន្ធអ្នកសិល្បៈទាំងពីររូបនេះមិនមែនធ្វើឡើងសម្រាប់ស្នាក់នៅតែពីរនាក់ក្នុងពេលចាស់នោះទេ តែក៏សម្រាប់គ្រួសាររបស់ពួកគេទាំងមូលដែលត្រូវចូលមករស់នៅជុំគ្នាផងដែរ៕
ប្រភព៖ Khaosod