រ៉ូស រត់ទៅចែកទានទាំងព្រឹកធ្វើព្រងើយ គ្មានខ្វល់រឿងត្រូវមេធាវីកោះហៅ និង មានឈ្មោះជាម៉ែយ៉ែម
ជឿថាប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយថា កាលពីយប់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ ម្សិលមិញនេះ លោកស្រី ទ្រី ដាណា បានប្រគល់សិទ្ធិឱ្យមេធាវីផ្ទាល់ខ្លួន ធ្វើលិខិតអញ្ជើញឱ្យឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ចូលខ្លួនដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការបញ្ចេញមតិនៅក្រោមការផុសរបស់លោកស្រី ទ្រី ដាណា ថា ៖ «ចែស្អាតណាស់តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យសាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង»។
ចំថ្ងៃរាសីដាក់ឬយ៉ាងណា? នៅក្នុងយប់ថ្ងៃទី ២៦ ខែតុលា ដដែល តារាសម្ដែង រ៉ូស ក៏ត្រូវបានតារា TikTok ក៏មានប្រជាប្រិយភាព ម៉ាក់ល័ក្ខ បានទម្លាយសារសម្ងាត់ដែល រ៉ូស បានធ្វើជាម៉ែយ៉ែម ដោយល្បួងខ្លួនទៅជួបឧកញ៉ា ម្ដងឱ្យ១០០០ ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីដល់អ្នកប្រើប្រាស់បណ្ដាញសង្គម។
ក្រោយជួបរឿងកាលពីយប់ផ្ទួនៗ ស្រាប់តែនៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ នេះ តារាសម្ដែង រ៉ូស បានទៅធ្វើបុណ្យចែកទឹកសុទ្ធ និង បាយជូនដល់ចាស់ៗ និង ក្មេងៗនៅមុខមាត់ទន្លេ ហាក់ធ្វើដូចជាមិនដឹងរឿង។
ជាមួយអំពើសប្បុរសរបស់ រ៉ូស នោះ បែរជាត្រូវអ្នកលេងបណ្ដាញសង្គមខំមិនឌឺដងទៅវិញថា ៖ «ឱ្យតែមានរឿងដឹងតែផុសរូបធ្វើបុណ្យ ថីខ្លាចគេអត់ដឹងថាធ្វើបុណ្យ? ឈប់ទៅ rose គេដឹងចរិតអស់ហើយ អ្នកមិនដឹងអាណិត rose ណាស់ ដល់អ្នកគេដឹងគេហួស 70 ដល់ 80»៕