(វីដេអូ) Mik ចេញមុខសារភាព ធ្លាប់សុំបែក Bow ៥ ដងពិតមែន ប៉ុន្តែគឺមកមូលហេតុនេះ
មកទល់ពេលនេះជាង ៣ ខែទៅហើយដែលលោក Mik Thongraya និង តារាស្រីរូបស្រស់នាង Bow Maylada បានបញ្ចប់ទំនាក់ទំនងស្នេហាជាមួយគ្នានោះ។ បើទោះបីជាទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបានបញ្ចប់ក៏ពិតមែន តែការបែកមួយនេះវាហាក់នៅតែជារឿងថ្មីនៅក្នុងចិត្តរបស់មហាជន ដែលមិនអស់ចិត្តចង់ដឹងមូលហេតុឱ្យប្រាកដចេញពីមាត់របស់អ្នកទាំងពីរដដែល។
គេនៅចាំបានថា កាលពីកន្លងទៅថ្មីៗនេះ តារាស្រី Bow Maylada ធ្លាប់ចេញមុខបញ្ជាក់ផងដែរ ជុំវិញរឿងរ៉ាវបែកបាក់នេះថា តារាប្រុស Mik Thongraya គឺជាអ្នកសុំបែកនាងមុន រហូតទៅដល់ ៥ ដងឯណោះ រហូតនាងខូចចិត្តកើតជំងឺក្រពះធ្ងន់ធ្ងរ។
យ៉ាងណាមិញ ក្រោយពីតារាស្រី Bow Maylada បានចេញមុខទម្លាយជុំវិញរឿងរ៉ាវបែកបាក់ថា Mik Thongraya ធ្លាប់សុំបែកនាង ៥ ដងហើយនោះ ស្រាប់តែនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ តារាប្រុស Mik Thongraya ក៏បានចេញមុខបញ្ជាក់ ព្រមទាំងទម្លាយមូលហេតុពិតនៅពីក្រោយការសុំបែកនេះដែរថា ៖ «លោកពិតជាបានសុំបែក Bow Maylada ចំនួន ៥ ដងពិតមែន ព្រោះគ្រប់បញ្ហាលោកព្យាយាមសម្របសម្រួលជាមួយគ្នាហើយ តែហាក់បីមិនធូរស្បើយទៀត ដូច្នេះលោកមានអារម្មណ៍ថាហត់ ទើបលោកសម្រេចចិត្តនិយាយពាក្យនេះឡើងមក»៕
ប្រភព៖ NineEntertain