ផ្ទុះល្បីទាក់ទងស្នេហ៍ Alek មួយក្ឌាំង ពេលនេះ Bow ចេញមុខប្រកាសច្បាស់ៗពីចិត្តពិត បញ្ចប់មន្ទិល
ក្រោយបែក Mike អស់ជិត ៣ ខែ ជារឿយៗ តារាស្រី Bow Maylada តែងតែត្រូវបានមហាជនចាប់គូជាមួយអ្នកនេះជាមួយអ្នកនោះ។ ជាពិសេស ថ្មីៗនេះនាងត្រូវបានមហាជនសង្កត់ខ្លាំងថា នាងកំពុងតែមានទំនាក់ទំនងជាមួយតារាប្រុសរូបសង្ហា Alek teeradetch ផងដែរ ស្របពេលដែលអ្នកទាំងពីរសុទ្ធតែជួបស្នេហាប្រេះឆាដូចគ្នានោះ។
បើទោះបីជាមហាជនសង្ស័យ ឬ ចោទថា នាងកំពុងតែមានទំនាក់ទំនងជាមួយ Alek Teeradetch ក្រោយបែកបាក់អតីតសង្សារ គឺលោក Mike ក៏ដោយ តែតារាស្រីរូបនេះហាក់បីដូចជាមិនមានប្រតិកម្មនឹងពាក្យចចាមអារ៉ាមទាំងនោះឡើយ។ ជាក់ស្តែង រហូតមកដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងនេះ តារាស្រី Bow Maylada បានបង្ហោះសារប្រកាសក្តែងៗពីស្ថានភាពជីវិតនៅ Single របស់នាងនៅលើគណនី IG ថា ៖ «ទឹកឡើងឱ្យប្រញាប់ដួស តែបើស្នេហ៍នាងខ្ញុំនោះ ឱ្យប្រញាប់ប្រាប់ណា»។
ក្រោយពីនាងបង្ហោះពាក្យពេចន៍ទាំងនេះ ពិតជាធ្វើឱ្យបុរសៗជ្រួលជ្រើមចង់ដាក់ពាក្យតែម្តង ព្រោះនាងហាក់បីកំពុងតែបង្ហាញពីភាពនៅលីវរបស់នាងឱ្យមហាជន ក៏ដូចជាអ្នកគាំទ្របានដឹង និង បញ្ឈប់ការសង្ស័យទាំងឡាយ ដរាបណាពាក្យទាំងនោះមិនឮចេញពីមាត់នាង៕
ប្រភព៖ Nine Entertain