តាមពិតទម្រាំពពោះបានកូនស្រីដូចបំណង Chompoo ធ្លាប់ទម្លាយថាប្រើគ្រប់វិធីទាំងនេះ
មកទល់ពេលនេះ អ្នកម៉ាក់កូនភ្លោះ នាង Chompoo Araya បានសម្រេចក្តីសុបិន្តធំមួយទៀតសម្រាប់គ្រួសារជាទីស្រឡាញ់របស់នាង ដោយកាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ អ្នកម៉ាក់សម័យថ្មី Chompoo បានសម្រាលកូនស្រី ដែលបានដាក់ឈ្មោះយ៉ាងពីរោះឱ្យថា «Abigail» ដែលមានអត្ថន័យមកពីពាក្យថា «ព្យុះអាប៊ីហ្គែល» និង ជាឈ្មោះលោកប៉ារូបសង្ហា Note ជាអ្នកត្រៀមសម្រាប់កូនស្រីពៅ តាំងតែពីនាងចាប់នៅក្នុងផ្ទៃឯណោះ។
យ៉ាងណាមិញ នៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ បើក្រឡេកទៅចាប់អារម្មណ៍ថ្ងៃ ដែលនាងបានប្រកាសនៅក្នុងសន្និសីតកាសែតជាសាធារណៈថា នាងកំពុងពពោះនោះ គឺតារាស្រី Chompoo Araya ក៏បានទម្លាយរឿងរ៉ាវដ៏រំជួលចិត្តមួយទៀត នៅពីក្រោយរឿងនាងពពោះកូនស្រីរបស់នាងថា ៖ «សម្រាប់ ២ ឆ្នាំកន្លងមក នាងបានប្រើវិធីសាស្រ្តដើម្បីឱ្យមានកូនស្រីរហូតដល់ទៅ ៤ ដង មិនថាវិធីសាស្រ្តបុរាណ វិធីវិទ្យាសាស្រ្ត ការធ្វើបុណ្យ ធ្វើគ្រប់យ៉ាងមិនថាតាមជំនឿក៏ដោយ រហូតមានពេលខ្លះនាងបែរជាអស់សង្ឃឹមទាំងទឹកភ្នែកតែម្តង តែទោះជាយ៉ាងណា ពេលនោះនាងក៏ដាស់ខ្លួនឯងថា នាងត្រូវតែប្រឹងប្រែងបន្ត ធ្វើវាឱ្យអស់ពីសមត្ថភាព ប្រសិនបើនៅតែមិនមានទៀតយើងមិនចាំបាច់ខូចចិត្តឡើយ ព្រោះយើងបានធ្វើវាអស់សមត្ថភាពហើយ»។
យ៉ាងណាមិញ ការខិតខំប្រឹងប្រែងរបស់នាងនោះ ពេលនេះបានសម្រេចដូចដែលអ្វីដែលនាង និង គ្រួសារប៉ងហើយ នាងពិតជារំភើបចិត្តគ្មានអ្វីប្រៀបនោះទេ ហើយកូនស្រីពៅនេះក៏ជាកូនពៅចុងក្រោយដែរ សម្រាប់នាង និង គ្រួសារ៕
ប្រភព៖ daradaily