Pook look ធ្លាប់គិតថា Mike ស្រឡាញ់ប្រុសដូចគ្នា ព្រោះឧស្សាហ៍ឃើញធ្វើរឿងនេះ
តារាសម្ដែងប្រុសរូបសង្ហា Mike Pattaradet និង តារាស្រី Pook Look គឺជាអតីតសង្សារនឹងគ្នា ដោយពួកគេទើបតែបានប្តូរពាក្យពីសង្សារ មកត្រឹមជាមិត្ត កាលពីពេលកន្លងទៅនេះ។
ទោះបីមិនមែនឈ្មោះជាសង្សារដូចគ្រាមុន តែទំនាក់ទំនងពួកគេហាក់នៅតែជិតស្និទ្ធនឹងគ្នាដូចដើម ព្រោះជារឿយៗពួកគេទាំងពីរតែងតែបង្ហាញសកម្មភាពជាមួយគ្នានៅលើបណ្ដាញសង្គម។ ជាពិសេស pook look និង តារាប្រុស Mike ចូលចិត្ត Live វីដេអូផ្ទាល់ តាមរយៈអ៊ីនស្ត្រាក្រាម និយាយលេងជាមួយអ្នកគាំទ្រផងដែរ។
បើត្រឡប់ទៅមើលអតីតកាល ដែលធ្លាប់ជាសង្សារនឹងគ្នាវិញ ស្ទើរមិនជឿថា តារាស្រី Pook Look ធ្លាប់គិតថា តារាប្រុសលោក Mike គឺបុរសភេទទី ៣ ទៀតផង។ មូលហេតុដែលនាំឱ្យនាងគិតបែបនេះ ក៏ព្រោះតែមុននាងទាក់ទងជាមួយ Mike នាងតែងឃើញតារាប្រុសសង្ហារូបនេះ ចូលចិត្តសម្ញែងរាង បង្ហោះរូបភាពសិចស៊ីច្រើនពេក។
មិនតែប៉ុណ្ណោះ យោងតាមរយៈបទសម្ភាសសារព័ត៌មានក្នុងស្រុកថៃមួយ តារាស្រី Pook look បានបន្ថែមថា នៅពេលដែលបានស្គាល់ និង ស្រឡាញ់គ្នាជាមួយ Mike ទើបនាងដឹងថា នាងយល់ច្រឡំ ។ តាមពិតការចូលចិត្តថតរូបសិចស៊ីនោះ វាជាចំណង់ចំណូលចិត្តរបស់តារាប្រុស Mike ប៉ុណ្ណោះ។
អ្វីដែលចាប់អារម្មណ៍ Pook look បានទម្លាយថា គ្រាដែលនាងមានទំនាក់ទំនងគ្នាជាមួយតារាប្រុស Mike នោះ ប្រុសស្អាតរូបនេះ គឺពិតជាទីប្រឹក្សាដ៏ល្អសម្រាប់នាង ព្រោះថាមិនថាមានរឿងអ្វីក៏ដោយ Mike តែងតែនៅក្បែរនាង និង ជ្រោមជ្រែងនាងជានិច្ច៕