ពេញវ័យ ១៨ ឆ្នាំ សោភា ទេពី កាន់តែស្អាត មានសម្រស់ស្រស់ដូចផ្កា
ប្រិយមិត្តបានជ្រាបហើយពី អតីតបេក្ខភាពកម្មវិធី Cambodian Idol រដូវកាលទី ៣ កញ្ញា ញឹម សួនសោភាទេពី ដែលបច្ចុប្បន្ននេះ នាងជាតារាចម្រៀងវ័យក្មេងមួយរូប កាន់តែមានសន្ទុះទីផ្សារខ្លាំងក្នុងវិស័យសិល្បៈ ដែលតែងលេចមុខក្នុងកម្មវិធីប្រគុំតន្រ្តីផ្សេងៗតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ជាច្រើន ព្រមទាំងបានឃើញរូបភាពចេញជាបទថ្មីៗចែកជូនដល់មហាជន និងអ្នកគាំទ្ររបស់នាងផងដែរ។
ម្យ៉ាងវិញទៀត មិនត្រឹមតែឆក់បានប្រជាប្រិយភាពខ្លាំងពីមហាជនជាមួយបទចម្រៀងរបស់នាងទេ ប៉ុន្តែក្រឡេកទៅមើល ការរៀបចំខ្លួន បែបលេងស្ទីលប្លែកៗ ធ្វើឱ្យស្រីស្អាតរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីមហាជនលើបណ្ដាញសង្គម។
ដោយឡែកអ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺចាប់តាំងពីតារាចម្រៀងស្រីវ័យក្មេងរូបនេះ ឈានចូលវ័យ ១៨ ឆ្នាំ មក គេសង្កេតឃើញថា រូបនាង ហាក់កាន់តែឆក់បានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រលើបណ្ដាញសង្គមរបស់នាង ជាមួយនឹងការតុបតែងខ្លួនមានស្ទីលប្លែកៗ បូករួមទាំងរូបសម្រស់របស់នាង ដែលពេញវ័យ កាន់តែមានភាពស្រស់ស្អាត សាច់សខ្ចីដូចបណ្ដូលចេក មានរាងទាក់ទាញគួរឱ្យស្រឡាញ់ថែមទៀតនោះ ធ្វើឱ្យរូបនាងកាន់តែមានភាពលេចធ្លោខ្លាំង។
ជាការពិត រាល់រូបភាពដែលតារាចម្រៀងស្រីរូបនេះ បញ្ចេញលើបណ្ដាញសង្គម តែងទាញយកចំណាប់អារម្មណ៍មហាជនគ្រប់គ្នាឱ្យធ្វើការចែករំលែកតគ្នា និងមានពាក្យពេចន៍សរសើរលើរូបសម្រស់យ៉ាងទាក់ទាញរបស់នាងផងដែរ៕