តារាប្រុស ៥ រូបនេះ សារភាពឥតលាក់លៀមថាគិតបែបនេះចំពោះ Lisa
ស្មានមិនដល់ថាតារាសម្ដែងថៃប្រុសសង្ហាទាំង ៥ រូបនេះ គឺជាអ្នកគាំទ្ររបស់ Lisa សមាជិក BLACKPINK ផងដែរ។ ដោយនាងគឺជាតារាស្រី K-Pop ជនជាតិថៃ ដែលទទួលបានភាពជោគជ័យដើរលើវិថីសិល្បៈកម្សាន្តរបស់កូរ៉េ រួមជាមួយនឹងប្រជាប្រិយភាព ការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ នាបច្ចុប្បន្ននេះ។
១. តារាសម្ដែងប្រុស Great Sapol
តារាសម្តែងប្រុសសង្ហាប្រចាំប៉ុស្តិ៍លេខ ៧ ថៃរូបនេះ ត្រូវបានគេដឹងថា លោកក៏ជាអ្នកគាំទ្រម្នាក់របស់ Lisa ដែរ។ ព្រោះកាលពីឆ្នាំ ២០១៨ លោក ក៏បានចូលរួមព្រឹត្តិការណ៍ជំនួបអ្នកគាំទ្ររបស់ BLACKPINK នៅប្រទេសកូរ៉េខាងត្បូងថែមទៀតផង។
២. តារាសម្ដែងប្រុស Mike D. Angelo
តារាសម្ដែងប្រុសប្រជាប្រិយរូបនេះ ធ្លាប់ត្រូវគេដឹងថា លោក ក៏ជាអ្នកគាំទ្ររបស់ Lisa របស់ BLACKPINK ដែរ។
៣. តារាសម្ដែងប្រុស Pon Nawasch
អំឡុងពេលចូលរួមកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយ «3 Zaap» លោក Pon បាននិយាយកោតសរសើរ និងគាំទ្រដល់ Lisa យ៉ាងខ្លាំង។
៤. តារាសម្ដែងប្រុស James Jirayu
James តារាប្រុសរូបសង្ហារូបនេះ ក៏ជាអ្នកគាំទ្ររបស់ Lisa ខ្លាំងមិនធម្មតាដែរ។ មួយរយៈចុងក្រោយនេះ លោកបានបង្ហោះរូបភាពភ្ជាប់ជាមួយចំណងជើងបទចម្រៀងទោលរបស់នាងទៀតផង។
៥. តារាសម្ដែងប្រុស Captain Chonlatorn
តារាប្រុសរូបនេះ ក៏បានចុចតាមដាន Lisa នៅលើ Instagram។ ជាមួយគ្នានោះ លោកក៏បានបង្ហោះអំពីតារា K-Pop ដែលមានប្រជាប្រិយជាញឹកញាប់នៅលើ Twitter ផ្លូវការរបស់លោកផងដែរ៕