រឿង ៥ យ៉ាង ដែលធ្វើឱ្យ Zhao Liying ក្លាយជារាជិនីក្នុងវិស័យសម្ដែងរបស់ចិន
ប្រសិនបើអ្នកជាអ្នកនិយមតាមដានវិស័យសិល្បៈកម្សាន្ត និងរឿងភាគចិន ច្បាស់ណាស់ទស្សនិកជនប្រាកដជាបានស្គាល់អំពីតារាសម្ដែងស្រី Zhao Liying ដែលជាកំពូលតារាសម្ដែង និងមានរហ័សនាមជារាជិនីក្នុងវិស័យភាពយន្តចិន អស់រយៈពេលមកជាយូរមកហើយ។
ហើយរឿងទាំង ៥ ខាងក្រោមនេះ បានជួយរុញច្រាន ដើម្បីឱ្យស្គាល់កាន់ច្បាស់ពីរាជិនី C-Drama ក្នុងវិស័យសម្ដែង។
១. នាងធំឡើងនៅជនបទ
Zhao Liying កើតនិងធំធាត់នៅខេត្ត Hebei ភាគខាងជើងប្រទេសចិន។ នេះបើតាមការរៀបរាប់អំពីប្រវត្តិខ្លះៗ នាង បានកើតក្នុងភូមិមួយ ប៉ុន្តែវាជាបទពិសោធន៍នៃជីវិតរស់នៅតាមតំបន់ជនបទ ដែលជួយពង្រឹងឆន្ទៈ និងផ្តល់ភាពក្លាហាន រឹងមាំ។ កន្លងមក នៅឆ្នាំ ២០១៦ នាងក៏ត្រូវបានគេចាត់តាំងឯកអគ្គរដ្ឋទូតទេសចរណ៍ខេត្ត Hebei ដែលជាខេត្តកំណើតរបស់នាង។
២. ការចាប់អាជីពសិល្បៈរបស់នាង គឺផ្តើមចេញពីការស្វែងរកសមត្ថភាព
កាលពីឆ្នាំ ២០០៦ តាមរយៈកម្មវិធីប្រលងចម្រៀង Zhao Liying នាងបានឈ្នះក្នុងប្រលងនេះ។ បន្ទាប់មកនាងក៏បានចុះហត្ថលេខាជាមួយទីភ្នាក់ងារបណ្តុះបណ្ដាលទេពកោសល្យមួយ ហើយបានសម្ដែងជាលើកដំបូង ក្នុងរឿង «Golden Marriage»។
៣. ភាពជោគជ័យរបស់នាង ក្នុងរឿងប្រវត្តិសាស្ត្រ
តារាស្រីរូបនេះ នាងបានថតសម្ដែងក្នុងរឿងភាគបុរាណជាច្រើន ប៉ុន្តែរឿងមួយដែលធ្វើឱ្យនាង ទទួលបានភាពជោគជ័យខ្លាំងគឺរឿង «Legend of Lu Zhen» ក្នុងឆ្នាំ ២០១៣ ដែលអាចមានឈ្មោះចូលក្នុងគ្រួសារតារាក្នុងប្រទេសចិន និងបានជួយឱ្យនាងត្រូវបានទទួលស្គាល់ពីក្រៅប្រទេស ដូចជាកូរ៉េខាងត្បូង និង ជប៉ុន។
៤. តារាសម្ដែងស្រីទទួលបានពានរង្វាន់ច្រើន
Zhao Liying មិនត្រឹមតែទទួលបានចំណាត់ថ្នាក់ទូរទស្សន៍ទេ នាងក៏ជាតារាសម្តែងដែលទទួលបានពានរង្វាន់និងការទទួលស្គាល់ផ្សេងៗផងដែរ។ នៅឆ្នាំ ២០១៣ នាងបានឈ្នះពានរង្វាន់តារាសម្តែងស្រីឆ្នើម នៅឯពិធីប្រគល់ពានរង្វាន់ទូរទស្សន៍ចិនលើកទី ៤ សម្រាប់រឿងភាគបុរាណ «Legend of Lu Zhen»។ ២ឆ្នាំក្រោយមក នាងក៏បានទទួលពានរង្វាន់តារាសម្តែងស្រីល្អបំផុត នៅក្នុងពិធីប្រគល់ពានរង្វាន់ The Actors of China លើកទី ២។ លើសពីនេះ នាងជាប់ចំណាត់ថ្នាក់លេខ ៤ នៅលើបញ្ជីឈ្មោះតារាល្បីរបស់ទស្សនាវដ្តី Forbes ប្រទេសចិនកាលពីឆ្នាំ ២០១៧ ដែលបង្ហាញពីប្រជាប្រិយភាព និងឥទ្ធិពលយ៉ាងខ្លាំងរបស់នាង ក្នុងវិស័យកម្សាន្ត។
៥. សហការដៃគូជាមួយប្រេនម៉ាកល្បីលំដាប់
Zhao Liying ចូលរួមជាមួយតារាសម្តែងហូលីវូដដូចជា Charlize Theron, Natalie Portman, Marion Cotillard, Jennifer Lawrence តារាកូរ៉េ Suzy, Nam Joo Hyuk, និង Jisoo សមាជិក BLACKPINK, និង តារាចិន តារា Angelababy និង Huang Xua ក្នុងព្រឹត្តិការណ៍តាំងបង្ហាញរបស់ Dior។ ហើយជាដៃគូនេះ បានចាប់ផ្តើមនៅឆ្នាំ ២០១៧ ចាប់តាំងពីពេលនោះមកនាង តែងតែចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ និងចូលរួមក្នុងការថតម៉ូដទាន់សម័យទាក់ទងនឹងប្រេនម៉ាកល្បីលំដាប់ពិភពលោកនេះ។
ដូច្នេះ ប្រិយមិត្តអ្នកគាំទ្រអាចស្គាល់ពីជីវិតផ្ទាល់ខ្លួនរបស់ Zhao Liying កាន់តែច្បាស់ហើយ ដែលតារាសម្ដែងស្រីរូបនេះ បានមុជខ្លួនយ៉ាងជ្រៅក្នុងពិភពកម្សាន្ត ដោយបង្កើតភាពឯករាជ្យជួយនាងឱ្យរឹតតែមានភាពត្រចះត្រចង់ក្នុងជីវិតដើរលើវិថីសិល្បៈកម្សាន្ត៕
ប្រភព៖ METRO