ជីវិតតួ គួចាលើយ សោកសៅខ្លាំង កូន និង ប្រពន្ធសុទ្ធតែមានជំងឺនេះ រហូតធ្លាប់ចង់គិតខ្លី
កាលពីដើមខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ សារព័ត៌មាន ETToday បានចេញផ្សាយពីតារាសម្ដែង Vic Chou ដែលប្រិយមិត្តកម្ពុជាភាគច្រើនស្គាល់ថាជាតួអង្គ គួ ចាលើយ បានចេញមុខយ៉ាងកម្រ ទម្លាយពីជីវិតគ្រួសាររបស់លោក។
តារាសម្ដែង Vic Chou បានទម្លាយថា សុខភាពផ្លូវចិត្តរបស់ភរិយាលោក Reen Yu គឺហាក់ធ្លាក់ដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ ដោយលេចចេញនៅរោគសញ្ញាជំងឺផ្លូវចិត្តធ្ងន់ធ្ងរ។ លើសពីនេះ កូនស្រីបណ្ដូលចិត្តរបស់លោក ក៏កើតមានបញ្ហាផ្លូវអារម្មណ៍ដូចគ្នា។
ថ្លែងប្រាប់សារព័ត៌មាន តារាប្រុសមុខស្រស់រូបនេះបានរៀបរាប់ថា ៖ «សុខភាពផ្លូវកាយ និង ផ្លូវចិត្តរបស់ Reen Yu គឺប្រែទៅជាធ្ងន់ធ្ងរណាស់។ នាងជាញឹកញាប់តែងគិតពីការស្លាប់ រហូតមានពេលមួយនាងបានផ្ញើសារទៅមិត្តរបស់នាង ឱ្យជួយមើលថែកូនស្រីជំនួស នៅពេលនាងលែងនៅ។ កូនស្រីខ្ញុំក៏មានបញ្ហាផ្លូវអារម្មណ៍ដូចគ្នា។ នាងឆាប់អន់ចិត្ត និងឈឺចិត្ត ដូច្នេះហើយ ខ្ញុំ និងប្រពន្ធ តែងតែផ្ដល់ក្ដីស្រឡាញ់ទៅកាន់នាង ដើម្បីការពារនាង»។
គួរបញ្ជាក់ថា តារាសម្ដែង Vic Chou និង Reen Yu បានចាប់ដៃសាងគ្រួសារ រៀបការនឹងគ្នាក្នុងឆ្នាំ ២០១៥។ ក្រោយរៀបការរួច តារាសម្ដែង Reen Yu បានចាកចេញពីវិស័យសិល្បៈ ដើម្បីចំណាយពេលមើលថែគ្រួសាររបស់នាង។ បើតាមសារព័ត៌មាន Apple Daily បានឱ្យដឹងដែរថា ក្រៅពីការងារ តារាសម្ដែង Vic Chou គឺកម្រទៅជួបជុំនឹងមិត្តភក្តិណាស់ ភាគច្រើនលោកនៅតែផ្ទះ ចំណាយពេលជាមួយប្រពន្ធកូន៕
ប្រភព៖ Zing News