អាយដល ៧ រូប ស្ពាយឈ្មោះជា CEO ក្រោយចេញពីទ្រនំចាស់ទៅបើកផលិតកម្មផ្ទាល់ខ្លួន
អាជីពជាតារា K-POP ប្រសិនជាមានកេរ្តិ៍ឈ្មោះល្បីល្បាញ គឺប្រាកដណាស់ថាអាចរកចំណូលបានរាប់លានក្នុងមួយឆ្នាំ។ មានតារា K-POP មួយចំនួនបានសាងទ្រព្យសម្បត្តិរហូតក្លាយជាសេដ្ឋី ខ្លះទៀតបានចាប់ផ្តើមប្រកបរបរអាជីវកម្មផ្សេងៗ។ ក្នុងនោះគេបានរកឃើញថាមានតារា K-POP ល្បីឈ្មោះចំនួន ៧ រូប បានចាកចេញពីទ្រនំចាស់ រួចទៅបើកក្រុមហ៊ុនចម្រៀងផ្ទាល់ខ្លួន ហើយទទួលបានជោគជ័យ។ មានដូចជា៖
១. Rain
ក្រោយចាកចេញពីក្រុមហ៊ុន JYP នៅឆ្នាំ ២០០៧ បុរសសង្ហា Rain បានបើកក្រុមហ៊ុនចម្រៀងមួយឈ្មោះ J.Tune ដោយមានចំណែកពាក់កណ្តាលជារបស់ Park Jin Young។ ក្រោយមកគាត់សម្រេចលក់ក្រុមហ៊ុននោះឱ្យទៅ JYP ទាំងស្រុង និង រត់ទៅបើកក្រុមហ៊ុនដាច់តែឯងឈ្មោះថា R.I.A.N Company ដែលមានទាំងតារាចម្រៀង និង សម្តែង។
២. Kang Daniel
Kang Daniel អតីតសមាជិកក្រុម Wanna One បានក្លាយជា CEO វ័យក្មេងមួយ ដែលទើបអាយុ ២៤ ឆ្នាំ បានបើកក្រុមហ៊ុន ២ ផ្ទាល់ខ្លួនឈ្មោះថា K.O.N.N.E.C.T និង K.D. Corporation។ ដោយក្រុមហ៊ុន K.O.N.N.E.C.T ជាក្រុមហ៊ុនទាក់ទងនឹងសិល្បៈ ចំណែកឯ K.D. Corporation គឺជាក្រុមហ៊ុនជំនួញដែលទាក់ទងនឹង Kang Daiel ផ្ទាល់។
៣. Jay Park
Jay Park អតីតមេក្រុម 2PM បានចាកចេញពីក្រុមហ៊ុន JYP ហើយបានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយនៅឆ្នាំ ២០១៣ ឈ្មោះថា Above Ordinary Music Group ហៅកាត់ថា A.O.M.G។
៤. Zico
អ្នកចម្រៀងរ៉េបទោល ដែលជាអតីតមេក្រុម Block B លោក Zico គឺជា CEO ប្រចាំក្រុមហ៊ុនផ្ទាល់ខ្លួនរបស់លោកឈ្មោះថា K.O.Z Entertainment ដែលមកពីពាក្យពេញ King of the Zungle។
៥. Hyolyn
Hyolyn អតីតមេក្រុម SISTAR ដែលមានភាពសិចស៊ី និង មានសមត្ថភាពខ្ពស់ទាំងរាំ និង ច្រៀងបានបើកក្រុមហ៊ុនមួយឈ្មោះថា Bridʒ ដែលក្លែងមកពីពាក្យ Bridge។
៦. Kim So Hye
Kim So Hye អតីតសមាជិកក្រុមចម្រៀងនារី I.O.I បានបើកក្រុមផ្ទាល់ខ្លួនមួយឈ្មោះថា S&P ពាក្យពេញ Shark & Penguin។
៧. Yubin
អតីតតារាចម្រៀងរ៉េបប្រចាំក្រុម Wonder Girls បានចេញទៅកសាងក្រុមហ៊ុនមួយឈ្មោះថា rrr Entertainment បន្ទាប់ពីក្រុមនាងបានរំសាយក្រុម ហើយចាកចេញពីទ្រនំចាស់ក្រុមហ៊ុន JYP៕