(វីដេអូ) ជំនួយការ Kim Kardashian ស្ទុះទៅឱប Kim ទាំងយំគាំង ក្រោយបើកប្រអប់អាថ៌កំបាំងមួយ
កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្របានបង្ហាញអារម្មណ៍រំភើបជំនួស ក្រោយឃើញវីដេអូដែលតារាស្រី Kim Kardashian ជូនកាដូដ៏ប្រណីតមួយដល់អតីតជំនួយការរបស់នាង Stephanie Shepherd ក្នុងថ្ងៃខួបកំណើត។
តាមរយៈវីដេអូដែលបានបង្ហោះលើ Instagram នោះបានបង្ហាញឱ្យឃើញថា Stephanie ត្រូវបានឃើញក្នុងសភាពរំជួលចិត្តរំភើបខ្លាំងរហូតយំស្ទើរគាំង ក្រោយរូបនាងបានបើកប្រអប់កាដូឃើញកាបូបយ៉ាងប្រណីតពីម៉ាកដ៏ល្បីបំផុតមួយ។
ក្នុងប្រអប់កាដូនោះ គឺជាកាបូបដៃម៉ាក Hermès Kelly ដែលមានតម្លៃរហូតដល់ ២៥ ០០០ ដុល្លារឯណោះ។ ទឹកចិត្តអតីតថៅកែស្រី ក៏ដូចជាមិត្តល្អក្នុងពេលបច្ចុប្បន្ន បានធ្វើឱ្យ Stephanie រំភើបរកអ្វីថ្លែងពុំបាននោះឡើយ៕
ប្រភព៖ Dailymail