អាល់ប៊ុមទោល Lisa ចេញមិនបានប៉ុន្មានផង ហ្វេនៗនាំគ្នាក្តៅឆេវរឿងមួយនេះ
កំពូលតារាចម្រៀង Lisa សមាជិកកូនពៅរបស់ BLACKPINK ថ្មីនេះៗ ទើបតែបញ្ចេញអាល់ប៊ុមចម្រៀងទោលដំបូងរបស់ខ្លួន បន្ទាប់ពីប្រឡូកសិល្បៈបានជាង ៥ ឆ្នាំ ធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមហាជនអត់ជក់ចិត្តមិនបានឡើយ ព្រោះមួយបទៗសុទ្ធតែពីរោះទាក់អារម្មណ៍តែម្តង។
ក្នុងនោះ ស្រីស្រស់ Lisa ក៏បានទើបតែបង្ហាញមុខឡើងសម្តែងប្រម៉ូតអាល់ប៊ុមទោលនេះជាលើកដំបូង នៅលើឆាកតន្ត្រីរបស់ប្រទេសកូរ៉េផងដែរ ប៉ុន្តែនៅតែមានអ្នកគាំទ្រមួយចំនួនបានកើតការក្តៅក្រហាយចំពោះមិនពេញចិត្តផលិតកម្ម YG ជាទ្រនំរបស់នាង ដោយសារតែរឿងមួយនេះ។
តាមការឱ្យដឹង ពួកគេបានខឹងសម្បាចំពោះផលិតកម្ម YG ដោយសារតែការមិនចេះគ្រប់គ្រង និង ការមិនសូវអើពើទៅលើការប្រម៉ូតរបស់នាង ពោលគឺនាងមិនសូវបានឡើងឆាកច្រើនដូចតារាទោលផ្សេងៗនោះទេ។ ជាក់ស្តែង ថ្មីៗនេះ ក្នុងជំនួបជាមួយអ្នកគាំទ្រ តាមអនឡាញ Lisa ត្រូវបានគេសួរនាំទាក់ទងនឹងការប្រម៉ូតផ្សេងៗទៀត តែនាក់បែរជាស្ទាក់ស្ទើរពិបាកឆ្លើយទៅវិញ នេះបញ្ជាក់ថានាងមិនមានគម្រោងប្រម៉ូតចម្រៀងត្រឹមត្រូវនោះទេ ជាពិសេសខាងផលិតកម្មពិតមិនសូវយកចិត្តទុកដាក់នឹងនាងឡើយ។
លើសពីនេះទៅទៀត សូម្បីតែកម្មវិធីទូរទស្សន៍កម្សាន្តទូទៅធម្មតា ក៏តារាស្រីរូបនេះ មិនងាយនឹងមានឱកាសបានចូលរួមថែមទៀតផង។ យ៉ាងណាមិញ ការខឹងសម្បាពិតមិនងាយរសាត់ពីអារម្មណ៍អ្នកគាំទ្រឡើយ ព្រោះនេះគឺជាការបញ្ចេញចម្រៀងដំបូងរបស់តារាសំណព្វ តែបែរជាមកជួបរឿងបែបនេះទៅវិញ៕
ប្រភព៖ KOREA BOO