(វីដេអូ) ធ្លាប់តែឃើញ Taew ពេលនេះ Chompoo ចាក់ក្បាច់រាំតាម Lisa ម្តង ឃើញហើយគាំង
ប្រិយមិត្តប្រាកដជាបានឃើញមកហើយ ក្រោយពីអាល់ប៊ុមទោលរបស់កំពូលតារាស្រី Lisa ក្រុម Blackpink ចេញមក ស្ទើរតែកក្រើកទូទាំងពិភពលោកទៅហើយ។ ក្នុងនោះដែរ ឃើញថាមានតារាប្រុសស្រីថៃមិនតិចនោះទេ ដែលគាំទ្រស្រឡាញ់តារាស្រីរូបនេះ រហូតយកចម្រៀងរបស់នាងមករាំតាមទៀតផង។
ជាពិសេស ក្នុងពិភពសិល្បៈថៃតែម្តង ឃើញមានតារាមិនតិចនោះទេ ដែលយកបទរបស់តារាស្រី Lisa ក្រុម Blackpink មករាំតាម មិនថា Taew Nataphorn ឬ Bo Vanda និង កូនស្រីឡើយ។ អ្វីដែលកាន់តែពិសេសនៅពេលនេះគឺ តារាស្រី Chompoo Araya វិញម្តង ធ្លាប់តែឃើញនាងជាពិធីករ និង អ្នកសម្តែង ឥឡូវនាងបែរជាមករាំតាមបទរបស់ Lisa ក្រុម Blackpink នៅក្នុងកម្មវិធី 3Zeep ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
យ៉ាងណាមិញ ក្រោយពីតារាស្រី Chompoo Araya តែងខ្លួនរាំបែបនេះ ធ្វើឱ្យមមហាជនជាច្រើនបានចូលទៅខមមិន មានទាំងពាក្យសរសើរ និង ចំអន់លេងសប្បាយនៅក្នុងនោះថែមទៀតផង៕
ប្រភព៖ daradaily