(វីដេអូ) ល្បីពេញពិភពលោកប៉ុនណាក្តី Lisa នៅតែធ្វើរឿងដ៏អស្ចារ្យមួយនេះក្នុងខេត្តកំណើត
តារាស្រី Lisa អ្នកណាៗក៏ស្គាល់ដែរថានាងជាជនជាតិថៃមួយរូប ដែលមានឈ្មោះល្បីនៅលើវិស័យ K-Pop កូរ៉េ តាមរយៈក្រុម Blackpink។ ថ្មីៗនេះ នាងក៏កំពុងតែធ្វើឱ្យកក្រើកពិភពលោក បន្ទាប់ពីនាងបានបញ្ចេញនូវបទចម្រៀងទោលមួយបទកន្លងមក។
បើទោះបីជាខ្លួនមានឈ្មោះល្បីទូទាំងពិភពលោកក៏ដោយ តែនាងមិនដែលភ្លេចសញ្ជាតិ និង ស្រុកកំណើតដែលខ្លួនធំធាត់នោះដែរ ជាពិសេស ខេត្តបុរីរ៉ាំ ដែលជាទីកន្លែងកំណើតរបស់នាងតែម្តង។ នាងនៅតែសាងក្តីសុបិនមួយសម្រាប់ខេត្តមួយនេះ ដោយនាងបានបង្កើតមូលនិធិមួយឈ្មោះ Dream Space ដែលមានការចូលរួមសហការជាមួយអង្គការផ្លាស់ប្តូរវប្បធម៌អន្តរជាតិកូរ៉េ (KOFICE) និង មានការចូលរួមពី YG Entertainment ទៀតផង សម្រាប់ជំនួយដល់ការសិក្សាររបស់ក្មេងៗក្នុងខេត្ត មិនថាការសាងសង់សាលារៀន កន្លែងហាត់បង្រៀនសិល្បៈកូរ៉េ-ថៃ កន្លែងក្មេងលេង បន្ទប់សៀវភៅ ការផ្តល់ជូននូវសម្ភារការសិក្សា និង នៅមានជំនួយជាច្រើទៀតផងដែរ។
ក្នុងនោះដែរ តារាស្រី Lisa ក៏បានផ្តល់បទសម្ភាសប្រាប់ពីគោលលបំណងដែលនាងធ្វើរឿងទាំងអស់នេះឡើងសម្រាប់ខេត្តរបស់ខ្លួនថា ៖ «ខ្ញុំចង់ឱ្យក្មេងៗមានកន្លែងរត់លេងដូចក្មេងនៅក្នុងខេត្តដទៃ ទទួលបានកន្លែងសិក្សាដែលល្អមួយ ថែមទាំងជួយឱ្យពួកគេអាចធ្វើតាមក្តីស្រមៃដោយគ្មានលក្ខខណ្ឌ ហើយនឹងជាកម្លាំងចិត្តដល់ក្មេងៗទាំងនោះ ព្រមទាំងជួយឧបត្ថម្ភ និង បំពេញក្តីស្រមៃដល់ក្មេងៗទាំងអស់នោះផងដែរ»។
យ៉ាងណាមិញ នេះជារឿងមួយដែលធ្វើឱ្យប្រជាជនថៃ ក៏ដូចជាអ្នកគាំទ្រទាំងអស់សប្បាយចិត្ត និង មានមោទកភាពណាស់សម្រាប់ខ្លួន Lisa ផ្ទាល់ បើទោះបីជានាងល្បីសុសសាយពិភពលោកក្តី តែនាងនៅតែមិនបោះបង់ក្មេងៗដែលកំពុងតែត្រូវការជំនួយទាំងនោះ៕
ប្រភព៖ Khaosod