ផ្អើលអ្នកគាំទ្រ! សួស វីហ្សា ដឹកដៃប្តីទៅទិញមាសពេជ្រទាំងឈុតៗអស់ ១០ ម៉ឺនដុល្លារ ពាក់មុនភ្ជុំ
មហាជនជ្រាបហើយ តារាចម្រៀងស្រី សួស វីហ្សា និង លោក ថមមី ក្រៅពីអាជីពសិល្បៈ ប្ដីប្រពន្ធមួយគូនេះ បានបើកមុខជំនួញផ្ទាល់ខ្លួន ដែលជាអាជីពលក់សម្លៀកបំពាក់ និង កាបូបតាមអនឡាញ ដោយទោះបីទើបតែប្រឡូកអាជីពនេះពិតមែន ប៉ុន្តែ អ្នកទាំងពីរ ពិតជាទទួលបានភាពជោគជ័យ និង រកកម្រៃបានច្រើនសន្ធឹក ដែលថ្មីៗនេះ គេឃើញថា ទើបតែបើកក្រុមហ៊ុនថ្មីទៀតផង។
ដោយឡែកជាមួយនឹងភាពជោគជ័យទាំងនេះ នៅល្ងាចថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ ប្ដីប្រពន្ធជាអ្នកសិល្បៈមួយគូនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ ក្រោយពីបានឃើញ អ្នកទាំងពីរ បានចំណាយលុយរាប់ម៉ឺនដុល្លារទិញគ្រឿងមាស និង ពេជ្រ ពាក់យ៉ាងជ្រែកខ្លួន។
ក្នុងនោះ បើតាមការបង្ហោះរបស់ ថៅកែហាងពេជ្រ ទ្រី ដាណា ដែលបានឱ្យដឹងថា ប្ដីប្រពន្ធមួយគូនេះ បានទៅទិញគ្រឿងពេជ្រ និងមាស ប៉ុន្មានឈុតនេះ ដែលអ្នកទាំងពីរ បានចំណាយលុយទិញអស់ប្រមាណជាង ១០ ម៉ឺនដុល្លារឯណ្ណោះ។
ជាមួយគ្នានេះ មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើន ក៏បានសម្ដែងនូវការចូលរួមអបអរសាទរដល់អ្នកទាំងពីរ ព្រមទាំងធ្វើការស៊ែរពេញបណ្ដាញសង្គមអមជាមួយនឹងពាក្យជូនពរឱ្យ តារាប្រុសស្រីប្ដីប្រពន្ធមួយគូនេះ កាន់តែទទួលបានជោគជ័យទាំងវិថីសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួនផងដែរ៕