សួស វីហ្សា បង្អាប់ប្តីមុខដូចចៃឆ្កែអ៊ីចឹងមែន តែពូកែក្នុងរឿងនេះខ្លាំង (វីដេអូ)
មហាជននិយមតាមដានជីវិតឯកជនរបស់តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស អ្នកនាង សួស វីហ្សា និង លោក ថមមី ប្រាកដជាបានដឹងហើយ មួយរយៈក្រោយនេះគូស្វាមីភរិយាតារាប្រុសស្រីនេះ បានបង្កើនមុខរបរផ្ទាល់ខ្លួនជាអ្នកលក់សម្លៀកបំពាក់ និង កាបូបតាមអនឡាញផងដែរ។
បើទោះជាទើបតែប្រឡូកអាជីពតាមអនឡាញក៏ពិតមែន តែអ្នកនាង សួស វីហ្សា និង លោក ថមមី ពិតជាទទួលបានភាពជោគជ័យខ្លាំង ព្រោះទទួលបានការគាំទ្រពីអតិថិជនច្រើនសន្ធឹក ជាពិសេសមហាជនមានចាប់ការអារម្មណ៍ខ្លាំងចំពោះការតុបតែងខ្លួនរបស់ប្ដីប្រពន្ធមួយគូនេះ ព្រមទាំងការនិយាយលេងសើចឌឺដងដាក់គ្នាចុះឡើង ធ្វើឱ្យអ្នកតាមដានរាល់ការឡាយវីដេអូរបស់អ្នកពីរ មានការសើចសប្បាយគ្រប់គ្នា។
ដោយឡែកថ្មីៗនេះ មានវីដេអូខ្លីមួយក្នុង TikTok ដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងទៀត និង ផ្ទុះសំណើចគ្រប់គ្នា បន្ទាប់ពីបានស្ដាប់តារាស្រីរូបនេះ និយាយទៅកាន់ស្វាមីឆ្លើយឆ្លងនឹងអ្នកគាំទ្រ ខណៈដែលកំពុងឡាយវីដេអូលក់កាបូបនោះ ដែលសម្ដីមួយឃ្លារបស់ សួស វីហ្សា ធ្វើឱ្យអ្នកគាំទ្រគាំងខ្លាំងនិយាយសឹងមិនចេញ។
ក្នុងនោះ អ្នកនាងបាននិយាយពាក្យបង្អាប់ភ្ជាប់ជាមួយនឹងពាក្យលើកសរសើរពីស្វាមីផាំងៗថា៖ «ប្ដីខ្ញុំឃើញឆ្កួតអ៊ីចឹងទេចា៎ តែញាក់សាច់ ពូកែរកស៊ីណាស់ ឃើញឡប់ៗឃើញឆ្កួត ឃើញឡប់ ឃើញភ្លើ ឃើញល្ងង់ ឃើញអាក្រក់ មុខដូចចៃឆ្កែ សាច់ខ្មៅជាំអ៊ីចឹងមែន ប៉ុន្តែពូកែរកស៊ីណាស់បង»។
វីដេអូខ្លីមួយនេះផងដែរ កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជនអ្នកនិយមចូលចិត្តលេង TikTok ដែលបាននាំគ្នាធ្វើការចែករំលែកពេញបណ្ដាញសង្គម ព្រមទាំងភ្ជាប់ជាមួយពាក្យសម្ដីលេងសើចគ្រប់ៗគ្នាផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
@lyly_seang_ចាំមេីលទឹកមុខគាត់😂ថ្ងៃណាក៍ខ្ញុំសេីចដែរ♬ original sound – LyLy_Seang_