សល់លុយចាយ ១០ ជាតិមិនអស់តែ Jack Ma នៅញុំាអាហារសាមញ្ញមួយនេះ
លោក Jack Ma ដែលគ្រប់គ្នាស្គាល់ថា ជាអតីតស្ថាបនិកក្រុមហ៊ុន Alibaba ដែលមានទ្រព្យសម្បត្តិសរុបរហូតដល់ ៤១.៩ ពាន់លានដុល្លារ និងជាមហាសេដ្ឋីលេខរៀងទី ២៦ លើតារាងមហាសេដ្ឋីពិភពលោករបស់ Forbes។ ទោះជាយ៉ាងណា ជីវិតប្រចាំថ្ងៃរបស់លោក គឺមិនប្រណីតឡូយឆាយ ដូចដែលអ្វីគ្រប់គ្នាបានគិតនោះឡើយ។
ថ្មីៗកន្លងទៅនេះ សារព័ត៌មាន Kenh14 បានចេញផ្សាយរូបភាពមួយចំនួននៃមហាសេដ្ឋីចិនរូបនេះ កំពុងអង្គុយទទួលទានអាហារថ្ងៃត្រង់យ៉ាងសាមញ្ញបំផុត។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងជាងនេះនោះ គឺម្ហូបអាហារ ៣ មុខដ៏ធម្មតាបំផុត ដែលមាននៅលើតុរបស់លោក។
ម្ហូបទាំង ៣ មុខនោះរួមមាន មីស្រុះមួយចាន ខ្ទឹមសជ្រក់ដាក់ទឹកត្រីមួយកូនចាន និងជ្រក់ស្ពៃមួយចាន។ តាមរយៈរូបភាពទាំងនេះ បានធ្វើឱ្យមហាជនជាច្រើនលាន់មាត់សរសើរថា ទ្រព្យសម្បត្តិហូរហៀរ អាចទិញរោងចក្រផលិតមីច្រើនកន្លែង តែ Jack Ma បែររស់នៅជីវិតយ៉ាងសាមញ្ញ មិនអួតអាង និងមិនប្រកាន់ឋានៈបែបនេះ៕