វ៉ាវ! រកឃើញហើយ MV ខ្មែរដំបូងគេ ដែលមានអ្នកចុចទស្សនាដល់ទៅជាង ២០០ លានដង
បើលើកយកបទចម្រៀង និង MV របស់តារាចម្រៀងប្រុសស្រីនៅក្នុងប្រទេសកម្ពុជាមកបង្ហាញ មហាជននិយមតានដានលើបណ្តាញសង្គម Youtube ប្រាកដជាសង្កេតឃើញថា បច្ចុប្បន្ន MV របស់តារាចម្រៀង Original Song និង បទចម្រៀងតែងនិពន្ធថ្មី ភាគច្រើនគឺសុទ្ធសឹងតែទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងការចូលទស្សនា ដោយ MV ខ្លះមានអ្នកចូលទស្សនាដល់ទៅខ្ទង់រយលានដងក៏មានដែរ។
ជាក់ស្តែង ថ្មីៗនេះ មហាជននិយមតាមដាន MV នៅក្នុងបណ្តាញសង្គម Youtube កំពុងចាប់អារម្មណ៍ខ្លាំងលើ MV មួយរបស់ផលិតកម្ម សាស្តា ដែលមានចំណងជើងថា «អត់បញ្ហា» ដែលជាការបកស្រាយដោយលោក ខាវ គឺមានអ្នកចូលទស្សនាដល់ទៅជាង ២០៣ លានដង។
ចំនួនអ្នកទស្សនាដល់ទៅជាង ២០៣ លាន ដងនេះ ត្រូវបានចាត់ទុកថាជាបទចម្រៀងដំបូងហើយនៅក្នុងស្រុកខ្មែរ ដែលមានអ្នកចូលមើលច្រើនដងបែបនេះ៕