ទម្លាយទ្រព្យសម្បត្តិ Suzy បើយកមកអង្គុយចាយវិញ មួយជីវិតចាយមិនអស់
Bae Suzy តារាចម្រៀង និង សម្តែងស្រីវ័យ ២៦ ឆ្នាំ ប្រចាំកូរ៉េខាងត្បូង ដែលមហាជនភាគច្រើនបានស្គាល់ថាជានារីរូបស្រស់សម្រស់ស្រទន់ មានទេពកោសល្យអាចច្រៀង រាំ និង សម្តែងបានយ៉ាងប៉ិនប្រសប់។
តារាស្រីរាងតូចច្រឡឹងដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១០ ជាសមាជិកក្រុម Miss A របស់ក្រុមហ៊ុន JYP។ ត្រឹមរយៈពេល ១ ឆ្នាំ Suzy បានបោះជំហានពីតារាចម្រៀងចូលប្រឡូកក្នុងការសម្តែងនៅក្នុងឆ្នាំ ២០១១ ដោយបានក្តោបតំណែងជាតួអង្គសំខាន់មួយក្នុងរឿង «Dream High»។
ស្រីស្រស់រូបនេះគឺជោគជ័យជាខ្លាំងទាំងការច្រៀង និង សម្តែង ដោយរូបសម្រស់ដ៏ស្រស់ប្រិមប្រិយរបស់នាង គឺបានធ្វើឱ្យនាងលេចធ្លោខ្លាំងលើឆាកតន្ត្រី ហើយថែមទាំងក្តោបតំណែងតួឯកស្រីក្នុងរឿងជាច្រើន ជាមួយកេរ្តិ៍ឈ្មោះយ៉ាងល្បីខ្ទរខ្ទារ។
បច្ចុប្បន្ននេះ Suzy គឺជាតារាស្រីដែលមានទ្រព្យសម្បត្តិច្រើនមួយរូបប្រចាំកូរ៉េ ដោយសរុបប្រមាណជាង ២៥ លានដុល្លារ រួមជាមួយភូមិគ្រឹះយ៉ាងស្កឹមស្កៃនៅឯ Gangnam មានតម្លៃប្រមាណជាង ៣ លានដុល្លារ៕