ហ៊ិន ចាន់នីរ័ត្ន ធ្លាប់ធ្លោយមាត់ដាក់ សេង មង្គល បែបនេះ ធ្វើឱ្យហ្វេនឡើងអៀនរមិចរមួល
មហាជនបានជ្រាបហើយថា មួយរយៈចុងក្រោយនេះ ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន និង តារាសម្ដែងប្រុស សេង មង្គល គេសង្កេតឃើញថា កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រយុវវ័យ ជាមួយនឹងការបង្ហាញភាពផ្អែមល្ហែមល្អូកល្អិននឹងគ្នា ឡាយវីដេអូនិយាយសាសងគ្នាតាមបណ្ដាញសង្គម ដែលធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបចិត្តអៀនជំនួស ថែមទាំងបន់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ។
ជាក់ស្ដែងថ្មីៗនេះ កាន់តែផ្ទុះការចាប់អារម្មណ៍ថែមទៀតចំពោះវីដេអូខ្លីៗក្នុង TikTok ដែលអ្នកគាំទ្ររបស់តារាប្រុសស្រីមួយគូនេះ បានធ្វើការកាត់តវីដេអូឡាយលើហ្វេសប៊ុករបស់អ្នកទាំងពីរ ដែលទើបតែឡាយជាមួយគ្នាម្ដងទៀត តាម Video Call ពីផ្ទះរៀងខ្លួន ព្រមទាំងបញ្ចេញពាក្យសម្តីមួយចំនួនដែលកំពុងតែធ្វើឱ្យអ្នកគាំទ្រ កាន់តែសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរខ្លាំងឡើង។
កាន់តែពិសេស ក្នុងវីដេអូខ្លីមួយនេះ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ស្រាប់តែបានធ្លោយមាត់សុទ្ធតែពាក្យស្រឡាញ់ទៅកាន់ លោក សេង មង្គល ក្នុងពេលឡាយនិយាយរឿងផលិតផលថែសម្រស់របស់ខ្លួន ដែលនាងបានឱ្យ លោក សេង មង្គល យកទៅប្រើ ខណៈនោះ អ្នកគាំទ្រក៏បានសួរទៅកាន់ តារាស្រីរូបនេះថា «ឱ្យហើយយកលុយអត់បង?» ស្រាប់តែ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយថា៖ «ឱ្យ Free ព្រោះ ជាមនុស្សដែលបងស្រឡាញ់»។
ក្រោយពីបានឃើញវីដេអូខ្លីនេះ និងបានស្ដាប់ឭ កញ្ញា ហ៊ិន ចាន់នីរ័ត្ន ឆ្លើយដាក់ លោក សេង មង្គល បែបនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រគាំងស្រឡាំងកាំងគ្រប់គ្នាតែម្ដង ថែមទាំងខមមិនបង្ហាញពីអារម្មណ៍អៀន និងរំភើបជំនួសអ្នកទាំងពីរផងដែរ៕
សូមចូលទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
@ydsb2អាយដលឡាយថ្ងៃមិញអត់បានមើល ស្ដាយណាស់អត់បានផាក់ជញ្ចាំង🤣😆😆😍❤❤🖤🤎♬ សំឡេងដើម – ស្រីស្រស់ ហ្វេនតារា ខ្មែរ🎬