គ្រាន់តែថ្លៃសាលាមត្តេយ្យ របស់កូនប្រុសកំពូលតារាស្រី Jun Ji Hyun ប៉ះអ្នកចាយល្មមៗបាន ៥ ឆ្នាំ
កំពូលតារាសម្តែងស្រីប្រចាំប្រទេសកូរ៉េ Jun Ji Hyun បានកំពុងកញ្ឆក់អារម្មណ៍ និង បេះដូងមហាជនជាច្រើនឱ្យអត់សរសើរមិនបានឡើយ ដោយសារតែថ្មីៗនេះ នាងក្លាយជាកំពូលតារាស្រីលេខមួយប្រចាំប្រទេស ព្រមជាមួយនឹងតម្លៃខ្លួនច្រើនជាងគេបំផុតមិនធ្លាប់មានថែមទៀតផង។
ដោយឡែក ឥលូវនេះ ចំណាប់អារម្មណ៍ត្រូវបានបង្វែរមកលើកូនប្រុសច្បង អាយុ ៥ ឆ្នាំ របស់នាងវិញម្តង។ តាមព័ត៌មានបានឱ្យដឹងថា កូនប្រុសច្បងរបស់កំពូលតារាស្រី Jun Ji Hyun បានតែកំពុងត្រៀមខ្លួនចូលរៀនថ្នាក់មត្តេយ្យដំបូង នៅសាលាឯកជនអន្តរជាតិលំដាប់ខ្ពស់ Chadwick International School នាប្រទេសកូរ៉េផ្ទាល់។
សាលាឯកជនមួយនេះ ត្រូវបានគេស្គាល់ថាជាសាខារបស់សាលា Chadwick នៅក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដែលសម្បូរទៅដោយកូនៗអ្នកអភិជន ព្រមទាំងកូនៗតារាលំដាប់កំពូលៗជាច្រើន ធ្លាប់រៀន និង កំពុងតែសិក្សាថែមទៀតផង។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ តម្លៃសិក្សាត្រឹមថ្នាក់មត្តេយ្យរបស់កូនប្រុសសំណព្វចិត្ត របស់អ្នកម្តាយ Jun Ji Hyun រូបនេះ មានតម្លៃរហូតដល់ទៅជាង ៣០ ០០០ ដុល្លារឯណោះ ក្នុងរយៈពេលមួយឆ្នាំ។
យ៉ាងណាមិញ បន្ថែមពីនេះទៅទៀត តម្លៃសិក្សានេះ ត្រូវបានដឹងថា នឹងត្រូវបន្តកើនឡើងរហូត ទៅតាមកម្រិតថ្នាក់រៀនថែមទៀតផងថែមទៀតផង៕
ប្រភព៖ KOREA BOO