ទម្លាយទ្រព្យសម្បត្តិ តួអ្នកម្នាង ជិន ហួរ ក្រោយសាងកេរ្តិ៍ឈ្មោះជាង ២ ទសវត្សរ៍
នៅចាំបានទេ រឿងភាគចិនដ៏ល្បីកាលពីជាង ១០ ឆ្នាំមុន ចំណងជើងថា «អ្នកម្នាង ជិន ហួរ» ឬ «Empresses in the Palace» ដែលនិយាយរៀបរាប់ពីជីវិតក្នុងរាជវាំងមានការកាច់កុងគ្នា ពោរពេញទៅដោយល្បិចកល បងមិនយោគយល់ប្អូន ប្អូនមិនយោគយល់បង រិះរកគ្រប់វិធីដើម្បីទទួលបានអំណាច និង ក្តីស្រឡាញ់។
ភាពជោគជ័យនៃខ្សែភាពយន្តមួយនេះបានធ្វើឱ្យតួអង្គស្រី Sun Li ទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺពេញអាស៊ី និង ទទួលបានពានរង្វាន់ជាច្រើន ។ Sun Li បានចូលប្រឡូកសិល្បៈដំបូងក្នុងឆ្នាំ ២០០១ នៅក្នុងរឿង «Romance in the Rain» ដោយរួមសម្តែងជាមួយតារាស្រីល្បី Zhao Wei ពេលនោះនាងមានតំណែងជាតួអង្គតូចតាចនៅឡើយ។ ក្រោយមកដោយមានសមត្ថភាព បូករួមជាមួយទេពកោសល្យ និង រូបសម្រស់ស្អាតថែមទៀតផងនោះ Sun Li ក៏បានសាងកេរ្តិ៍ឈ្មោះល្បីឡើងជាបន្តបន្ទាប់។
ប្រឡូកក្នុងវិស័យសិល្បៈជាង ២០ ឆ្នាំមកនេះ Sun Li បានសល់ទ្រព្យសម្បត្តិសរុបប្រមាណជាង ៥ លានដុល្លារ។ Sun Li បានរៀបការជាមួយតារាសម្តែងប្រុស Deng Chao នៅឆ្នាំ ២០១១ បច្ចុប្បន្នតារាស្រីរូបនេះនៅតែមានភាពមមាញឹកជាមួយការងារ ជាពិសេសគឺការមើលថែទាំបុត្រធីតាទាំង ២ នាក់ កូនប្រុសម្នាក់អាយុ ១០ ឆ្នាំ និង កូនស្រីពៅអាយុ ៧ ឆ្នាំ៕