មានលុយវាល់លានតែ ខេមរៈ សិរីមន្ត ប្រើជីវិតយ៉ាងសាមញ្ញ នាំប្រពន្ធអង្គុយលើដី ញ៉ាំបាយប្រអប់
តារាចម្រៀងជើងចាស់រូបសង្ហា លោក ខេមរៈ សិរីមន្ត ដែលជាតារាចម្រៀងប្រុសដ៏ល្បីឈ្មោះទូទាំងប្រទេស និងមានការស្រឡាញ់គាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកក្រុមគាំទ្រ ។ មួយរយៈកន្លងមកនេះ សង្កេតឃើញថា តារាប្រុសសម្បូរប្រជាប្រិយភាពរូបនេះ ហាក់បីដូចជាកំពុងមមាញឹកខ្លាំងទាំងការងារក្នុងសិល្បៈកម្សាន្ត ក៏ដូចជាមុខជំនួញផ្សេងៗក្នុងដៃរបស់លោកជាច្រើនផងដែរ ។
បើទោះបីជាមានមុខជំនួញច្រើន និង មានកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យសិល្បៈកម្សាន្តក្នុងប្រទេសយ៉ាងណាក៏ដោយ ប៉ុន្តែតារាប្រុសប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ នៅតែប្រើជីវិតរស់នៅបែបធម្មតា មិនចេះប្រកាន់ខ្លួនជាអ្នកល្បីល្បាញនោះឡើយ ដូចជារូបភាពដែលលោកបានបង្ហោះថ្មីៗនេះនៅលើគណនីហ្វេសប៊ុកផ្ទាល់ ដោយអង្គុយញ៉ាំបាយប្រអប់ជាមួយភរិយារបស់លោក នៅតាមចិញ្ចើមផ្លូវយ៉ាងសាមញ្ញ ក្បែររថយន្តស៊េរីទំនើបលំដាប់អភិជន តម្លៃរាប់លានដុល្លារ ។
ឃើញដូច្នេះ ស្រាប់តែមានអ្នកនិយមលេងក្នុងបណ្ដាញសង្គមជាអ្នកគាំទ្ររបស់លោកជាច្រើន សម្ដែងការសរសើរចំពោះរូបលោកជាខ្លាំង បើទោះបីជាមានទ្រព្យស្តុកយ៉ាងណាក៏លោក នៅតែមិនចេះប្រកាន់ខ្លួន ហើយចូលចិត្តប្រើជីវិតប្រចាំថ្ងៃរស់នៅយ៉ាងសាមញ្ញ៕