មុនជាប់ស្នេហ៍សេដ្ឋីពោះម៉ាយ Matt ធ្លាប់លួច Crush លើតារាសម្ដែងប្រុសរូបនេះ
តារាសម្ដែងស្រី Matt Peeranee ជាតារាសម្ដែងប្រជាប្រិយភាពមួយរូប ក្នុងចំណោមតារាសម្ដែងស្រីប្រជាប្រិយភាពល្បីៗក្នុងវិស័យភាពយន្តរបស់ថៃ ។ បច្ចុប្បន្ន នាងក៏មានការចាប់អារម្មណ៍ពីទស្សនិកជន ក៏ដូចជាអ្នកនិយមលេងក្នុងបណ្ដាញសង្គមច្រើនផងដែរ អំពីជីវិតក្រៅសិល្បៈ និង អាជីពសិល្បៈរបស់នាង ចាប់តាំងពីមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹងសេដ្ឋីពោះម៉ាយហាយសូរ Songkran ។
ត្រឡប់មកនិយាយមុនជាប់ជំពាក់ចិត្តស្នេហ៍ជាមួយនឹងពោះម៉ាយហាយសូរ លោក Songkarn ម្តង ដោយកាលពីឆ្នាំ ២០១៨ កន្លងទៅ តារាស្រីរូបនេះក៏ធ្លាប់ជាប់ចិត្តលួចចាប់អារម្មណ៍លើតារាសម្ដែងប្រុសរួមអាជីពមួយរូប គឺលោក Sunny ដែលកាលនោះអ្នកទាំងពីរបានជួបគ្នានៅក្នុងកម្មវិធីជប់លៀងឆ្លងថ្ងៃកំណើត របស់អ្នកនាង Mew Nittha ។
ពេលនោះ Matt បានឈរជិតតារាប្រុសមាឌមាំសង្ហា Sunny ទាំងកាយវិការអឹមអៀន មុខឡើងក្រហមទុំ និង មិនហ៊ានសម្លឹងភ្នែកចំ ទៅកាន់លោកនោះឡើយ បានត្រឹមញញឹមសើចទាំងអៀន ព្រោះត្រូវមិត្តភក្តិក្នុងកម្មវិធីនាំគ្នានិយាយចំអន់បង្អាប់ ។
ជាមួយគ្នានោះ ក៏បានឃើញមានអ្នកគាំទ្រ និង អ្នកនិយមលេងក្នុងបណ្ដាញសង្គមជាច្រើន គ្រប់គ្នាក៏បានគាំទ្រចង់ឱ្យតារាប្រុសស្រីទាំងពីរ មានទំនាក់ទំនងលើសពីមិត្តរួមការងារនឹងគ្នាទៀតផង ៕
ប្រភព៖ THAIUPDATE