តារាស្រី ២ ដួង ស្ម័គ្រចិត្តរៀបការស្វាមីជាសេដ្ឋី តែបែរស្ពាយឈ្មោះមេម៉ាយទាំងវ័យក្មេង
ជីវិតជាគូ គ្មាននរណាម្នាក់ចង់និរាសព្រាត់ប្រាស់គ្នាឡើយ តែងតែចង់មានជីវិតគូដែលមានក្ដីសុខ រស់នៅប្រកបដោយសុភមង្គល តែបើដល់ពេលមួយការរស់នៅមិនចុះចម្រុងនឹងគ្នា គ្មានការយល់ចិត្ត ទោះចង់ឬមិនចង់ ក៏អាចឈានដល់ផ្លូវបែកបាក់គ្នាបានដែរ ។
ជាក់ស្តែង ដូចជាកំពូលតារាស្រីថៃ ២ ដួង គឺនាង Aff Taksaorn និង នាង Pinky Savika បន្ទាប់ពីបានសាងជីវិតគ្រួសារជាមួយសេដ្ឋីទ្រព្យស្តុកស្តម្ភមិនបានប៉ុន្មានផង ជីវិតគូរបស់ពួកគេក៏ត្រូវប្រះឆាទៅវិញ ក្នុងហេតុផលផ្សេងៗគ្នា ដោយបន្សស់ឱ្យនាងត្រឹមស្ពាយឈ្មោះជាស្ត្រីមេម៉ាយទាំងវ័យក្មេង ។
១.តារាសម្ដែងស្រី Aff Taksaorn
ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាបានជ្រាបពីជីវិតគូរបស់កំពូលតារាស្រីជួរមុខ នាង Aff Taksaorn ហើយ ដោយតារាស្រីរូបនេះធ្លាប់បានចាប់ដៃសាងគ្រួសារជាមួយសេដ្ឋីហាយសូរនាយ Songkarn Teachanarong ។ ក្រោយពីរួមរស់ជាមួយគ្នាពុំចុះសម្រុង ពួកគេក៏បានសម្រេចចិត្តចែកផ្លូវគ្នា ដោយបានបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ ។ បន្ទាប់ពីចែកផ្លូវទៅ តារាស្រី Aff បានរស់នៅជាមួយកូនស្រីរបស់ខ្លួន រីឯអតីតស្វាមីនាង លោក Songkarn បានទៅផ្ដើមស្នេហ៍ថ្មីជាមួយតារាស្រីស្រស់ Matt Peranee ។
២. តារាសម្ដែងស្រី Pinky Savika
សម្រាប់តារាស្រីរូបនេះ ក៏មិនខុសអីពីខ្សែជីវិតតារាស្រី Aff Taksaorn ប៉ុន្មានដែរ បន្ទាប់ពីចាប់សាងជីវិតគូជាមួយសេដ្ឋីលក់គ្រឿងសង្ហារឹមលោក Itthi Chavalittamrong អស់រយៈពេល ៣ ឆ្នាំ ជីវិតហាក់មិនចុះសម្រុងគ្នា ពួកគេក៏បានសម្រេចចិត្តលែងលះគ្នា ដោយពុំមានបន្សល់ទុកកូនជាចំណងដៃអ្វីឡើយ ។ ក្រោយពីលែងលះគ្នាទៅ តារាស្រី Pinky Savika ក៏ពុំទាន់រកឃើញអ្នកស្អំបេះដូងថ្មីនោះដែរ ដោយរាល់ថ្ងៃនេះ នៅស្ពាយឈ្មោះជាស្ត្រីមេម៉ាយនៅឡើយ ៕