មិនចេះចប់! ល្បីរឿងមួយទៀតថា Kris Wu ធ្លាប់ការប្រពន្ធ ហើយមានកូនអាយុ ២ ឆ្នាំម្នាក់
ចាប់តាំងពីមានការផ្ទុះរឿងអាស្រូវផ្លូវភេទ ព្រមទាំងត្រូវបានតុលាការឃាត់ខ្លួនមក ពាក្យចចាមអារ៉ាមនាយអាយមិនសមត្រចៀករបស់តារាប្រុស Kris Wu ជាច្រើន ក៏ត្រូវបានគេបញ្ឆេះបញ្ឆួលឱ្យក្តៅគគុកឡើងជាបន្តបន្ទាប់ ។
យ៉ាងណាមិញ ថ្មីៗនេះមានជនម្នាក់បានទម្លាយឱ្យដឹងនៅក្នុងបណ្តាញសង្គមថា តាមពិតទៅតារាវ័យក្មេង Kris មិនបាននៅលីវនោះទេ គឺគេបានរៀបការមានភរិយា ព្រមទាំងមានកូនម្នាក់អាយុជាង ២ ឆ្នាំរួចហើយ ។
ក្នុងនោះ ក៏មានជនម្នាក់បានខមមិនឱ្យដឹងដូច្នេះវិញថា តាមពិតទៅ Kris Wu មានតែគូដណ្តឹងនោះទេ តែគេមិនប្រាកដថា លោកមានកូន ឬក៏អត់ទេ ។ ចំពោះគូដណ្តឹងរបស់លោក ជានារីម្នាក់ដែលពូកែ និង មានសមត្ថភាពណាស់ ជាពិសេសមានការសិក្សាខ្ពស់ថែមទៀតផង ដោយម្តាយរបស់ Kris Wu ផ្ទាល់ ជាអ្នកមើលរើសនារីម្នាក់នេះឱ្យលោក ។
ជនម្នាក់នេះក៏បានបន្ថែមទៀតថា ព័ត៌មានរឿងមានគូដណ្តឹងនេះ បានលេចឮក្នុងអំឡុងឆ្នាំ ២០១៨-២០១៩ តែម្តាយរបស់ Kris Wu បានព្យាយាមបិទបាំងរឿងនេះមិនឱ្យអ្នកណាដឹងឡើយ ។ យ៉ាងណាមិញ រឿងរៀបការមានភរិយានេះ កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុករបស់កំលោះ Kris Wu ប៉ុន្តែគ្មាននរណាម្នាក់បានចេញមុខមកបកស្រាយបញ្ជាក់អ្វីទៀតនោះទេ ៕
ប្រភព៖ KBI ZOOM