ចប់ហើយ! ក្រោយប៉ូសិលចាប់ខ្លួន គ្រប់វីដេអូដែលមាន Kris Wu ជិត ២ លានឃ្លីប ត្រូវលុបចោលខ្ទេច
មិនចាំយូរទេ ប្រពន្ធផ្សព្វផ្សាយជាច្រើនរបស់ប្រទេសចិន បានស្រវានាំគ្នាលុបគ្រប់វីដេអូដែលមានវត្តមានរបស់តារាប្រុស Kris Wu ក្នុងនោះ ចោលទាំងអស់តែម្តង ក្រោយពីរូបលោកត្រូវបានតុលាការសម្រេចអនុម័តឱ្យចាប់ខ្លួននៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ។
នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ សមាគមសេវាកម្មផ្សព្វផ្សាយប្រចាំប្រទេសចិន បានប្រកាសថា ខ្លួននឹងគាំទ្រឱ្យសមាជិកប្រព័ន្ធផ្សព្វផ្សាយជាលក្ខណៈវីដេអូទាំងអស់ ដូចជា Youku និង iQiyi ធ្វើការលុបគ្រប់វីដេអូនានា ដែលមានវត្តមានរបស់តារាកំពុងផ្ទុះរឿងអាស្រូវ Kris ចេញចោលឱ្យអស់ ។
ជាលទ្ធផល គេបានរាយការណ៍មកថា វីដេអូរបស់លោកជាង ១៩០ ០០០០ ឃ្លីប ព្រមទាំងរឿងភាគ ក៏ដូចជាឈុតខ្លីៗនៅក្នុងរឿងប្រមាណជាង ៧០០០ ភាគ ត្រូវបានគេលុបចោលខ្ទិចគ្មានសល់ឡើយ ។
ក្នុងនោះ ក្រុមហ៊ុន Tencent ក៏បានផ្តាច់កុងត្រាការសហការជាមួយលោកផងដែរ ។ ចំណែក ក្រុមហ៊ុនបណ្តាញសង្គម Weibo ក៏បានបិទគណនីដែលមានអ្នកតាមដានជាង ៥០ លានអ្នករបស់លោកចោលថែមទៀតដូចគ្នា ៕
ប្រភព៖ ALL KPOP