កម្រណាស់! Justin Bieber ទម្លាយរូបជុំគ្រួសារសំណព្វ មើលទៅកក់ក្តៅគួរឱ្យស្រឡាញ់
មិនឱ្យអផ្សុកឡើយ នាចុងសប្តាហ៍កន្លងទៅនេះ តារាប្រុសល្បី Justin Bieber បាននាំភរិយាបណ្តូលចិត្ត Hailey ទៅលេងក្រុមគ្រួសារថ្មីខាងឪពុករបស់ខ្លួនយ៉ាងរីករាយនាប្រទេសកាណាដា ។
តាមការទម្លាយរូបភាពពីរបីសន្លឹកនៅក្នុងបណ្តាញ IG របស់ Justin គេបានឃើញតារាប្រុសវ័យក្មេងរូបនេះ ពិតជាមានទំនាក់ទំនងស្អិតល្មួតល្អណាស់ជាមួយក្រុមគ្រួសារថ្មីរបស់ឪពុកខ្លួន ។ លើសពីនេះទៅទៀតនោះ គឺជាមួយប្អូនៗប្រុសស្រីរួមឪពុក តែម្តាយដទៃរបស់លោកតែម្តង ដោយមើលទៅពួកគេ ពិតជាមានភាពស្និទស្នាលកក់ក្តៅដូចជាបងប្អូនបង្កើតម្តាយតែមួយដូច្នោះឯង ។
ក្នុងពេលនោះដែរ ក្រុមគ្រួសារកក់ក្តៅមួយនេះ ដែលរួមទាំង Justin និង ភរិយា ក៏បានធ្វើពិធីខួបកំណើតអបអរគម្រប់ខួប ៣ ឆ្នាំរបស់កូនស្រីពៅត្រកូល Bieber នេះថែមទៀតផង ។
ចំណែកនាង Hailey ក៏ហាក់ដូចជាមានភាពជិតដិតមិនស្ទើរនោះដែរ ជាមួយនឹងក្រុមគ្រួសាររបស់ស្វាមី ដោយស្តែងតាមរយៈទឹកមុខរីករាយស្រស់បស់របស់នាង ដែលរំលេចក្នុងរូបភាពនីមួយៗ ។
យ៉ាងណាមិញ អ្នកគាំទ្រពិតជារីករាយណាស់ ដែល Justin បានឆ្លៀតប្រើប្រាស់ពេលវេលាមានតម្លៃជាមួយក្រុមគ្រួសារយ៉ាងដូចនេះ ហើយពួកគេក៏សង្ឃឹមថា នឹងបានឃើញសកម្មភាពរបស់គ្រួសារត្រកូល Bieber ជាញឹកញាប់តទៅទៀតផងដែរ ៕
ប្រភព៖ HOLLYWOOD STARS