មិនធម្មតា! រូបគំនូរឌីជីថលមួយសន្លឹក ពីវិចិត្រកររុស្ស៊ី ធ្វើឱ្យ ជីមមី ព្រឺសម្បុរ បែងចែកមិនដាច់
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងក្រោយពិធីការិនី រូបរាងតូចស្រឡូន ជីមមី បានបង្ហោះរូបភាពតែងឈុត នាងកែវកិន្នរ ដែលជាឈុតសហសម័យ រំលេចនូវក្បាច់រចនា រួមបញ្ចូលជាមួយសិល្បៈបុរាណសម័យលាយគ្នា យ៉ាងស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។
រូបថតដែលនាងតែងឈុត នាងកែវកិន្នរ នេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតមានវិចិត្រករជនជាតិរុស្ស៊ីម្នាក់ បានគូររូបនាងជាប្រភេទឌីជីថលចេញមកយ៉ាងស្រស់ស្អាត រស់រវើក។
ពិធីការិនី ជីមមី បានបញ្ចេញវីដេអូនៃការគូររូបរបស់វិចិត្រកររូបនោះជាមួយសារភ្ជាប់មកថា៖ «ឃើញវីដេអូមួយនេះហើយ ព្រឺសម្បុរ។ នេះគឺជាគំនូរនាងកែវកិន្នររបស់ ជាងគំនូរឌីជីថលជនជាតិរុស្សីម្នាក់ គូរឱ្យ ជីមមី ដូចដល់ថ្នាក់បែងចែកមិនចេញថាមួយណាជារូបពិត មួយណាជារូបគូរទេ ។ ឈុតកែឆ្នៃដោយកូនខ្មែរយើងស្អាតណាស់ សូមអរគុណសំរាប់គំនូរដ៏ស្រស់ស្អាតនេះ»។ ចង់ដឹងថាដូចកម្រិតណាសូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ៖