Mew និង ស្វាមី ត្រូវមហាជនរិះគន់ឡើងស្ពឹកមុខ ព្រោះសម្តីមួយឃ្លាថាឱ្យអ្នកបើកឡានដែលតេស្តឃើញកូវីដ
កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ តារាស្រី Mew Nittha និង ស្វាមី បានធ្វើឱ្យមហាជនមិនតិចនោះទេប្រហោងពោះ ខណៈពេលដែលនាង និង ស្វាមីបានចេញវីដេអូថា អ្នកបើកឡានរបស់អ្នកទាំងពីរបានតេស្តឃើញវិជ្ជមានកូវីដ-១៩ ។ ដំណឹងនេះដែរ Mew និង ស្វាមី បានឱ្យដឹងថា ពួកគេដេកពុំលក់បក់មិនល្ហើយឡើយ ដោយខំគេចណាស់បែរជាជួបណាស់ រហូតធ្វើឱ្យពួកគេមិនហ៊ានជួបអ្នកណាឡើយ សូម្បីឪពុកម្តាយ និង មិត្តភក្តិ ។
ក្រោយពីឃើញវីដេអូតារាស្រី Mew និង ស្វាមីនិយាយបែបនេះហើយ ស្រាប់តែធ្វើឱ្យមហាជនមួយចំនួនបានចាប់កំហុសនាង និង ស្វាមីបាន ថែមទាំងរិះគន់ថានាង និង ស្វាមី បានពាក្យសម្តីហាក់បីដូចជាកំពុងតែបន្ទោសទៅលើអ្នកបើកឡានទាំងស្រុង ថាជាអ្នកនាំទុក្ខដល់នាង ។
យ៉ាងណាមិញ ស្របទៅនឹងពាក្យរិះគន់ខាងលើ តារាស្រី Mew ក៏មិនបាននៅស្ងៀមដែរ ដោយចេញមុខបកស្រាយថា «កាលដែលនាង និង ស្វាមីនិយាយ គឺមិនបានបន្ទោសទៅលើអ្នកបើកឡាននោះទេ ព្រោះអ្នកបើឡានគាត់មានអាការក្តៅខ្លួន និង ក្អកជាច្រើនថ្ងៃហើយ តែមិនបានដឹងខ្លួន ដោយនៅតែបើឡានឱ្យប៉ា និង ម៉ាក់នាងធម្មតា ។ រឿងបែបនេះយើងក៏មិនអាចបន្ទោសលើអ្នកណាម្នាក់ដែរ ពេលនេះ អ្នកបើកឡានរបស់នាងក៏កំពុងតែព្យាបាលដែរ ចំពោះអាការក៏បានធូស្បើយខ្លះហើយដែរ អគុណអ្នកគ្រប់គ្នាចំពោះការបារម្ភសម្រាប់អ្នកបើកឡានរបស់នាង» ៕
ប្រភពៈ Sanook