ឃើញមុខកូនស្រី Tom Cruise ក្នុងវ័យ ១៥ ឆ្នាំហើយ ម្នាក់ៗចង់ធ្វើអនាគតកូនប្រសារភ្លែត
ភេ្លចៗខ្លួន កូនស្រីរបស់តារាសម្តែងប្រុសល្បីហូលីវូដ Tom Cruise ជាមួយនឹងតារាសម្តែង Katie Holmes ដែលជាភរិយាទីបី បានធំធាត់ពេញរូបពេញរាងទៅហើយ។
កូនស្រីពៅរបស់ Tom Cruise មានឈ្មោះថា Suri Cruise ។ ឆ្នាំនេះ នាងមានអាយុ ១៥ ឆ្នាំទៅហើយ ចំណែកឯមុខមាត់វិញ គឺស្រស់ស្អាតប្លែក និង ថែមទាំងមានកម្ពស់ត្រូវស្ដង់ដារទៀតផង។
ជារឿយៗ គេតែងឃើញស្រីស្រស់រូបនេះ ដើរកម្សាន្តជុំវិញទីក្រុងជាមួយនឹងម្តាយជាញឹកញាប់។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញម្តាយ និង កូនស្រី ទាំងពីរបានបណ្តើរគ្នា បង្អួតសម្រស់កាន់តែច្បាស់បន្ថែមទៀត នៅទីក្រុង New York ជាហេតុនាំឱ្យមហាជននាំគ្នាជញ្ជក់មាត់សរសើរថា ពិតជានាងតូច Suri ពេលធំឡើង មានមុខមាត់ដូចម្តាយនាងកាលពីនៅយុវវ័យតែម្តង។
ចំណែកឯ ការតុបតែងខ្លួនរបស់នាង ក៏មានលក្ខណៈសមសួនទៅនឹងវ័យផងដែរ ដែលភាគច្រើននាងចូលចិត្តលែងខ្លួនជាលក្ខណៈ ខោជើងវែង ឬ ខោខូវប៊យរឹបរាង ជាមួយនឹងអាវយឺតធម្មតា ដែលមើលទៅពិតជាសាមញ្ញ តែមិនអាចបិទបាំងនូវរាងដ៏ស្រឡូន និង សម្រស់ជាទីទាក់ទាញរបស់នាងបានឡើយ៕