មកស្គាល់តារាល្បីៗក្នុងរង្វង់សិល្បៈខ្មែរ ជាបងប្អូនបង្កើតនឹងគ្នា តែកម្រមានអ្នកដឹង
មហាជននិយមស្នេហាវិស័យសិល្បៈ ប្រាកដជាកត់សម្គាល់ហើយពីរឿងរ៉ាវឯងជនរបស់សិល្បករ-ការិនី ក៏ដូចជា Idol រៀងៗខ្លួនជាក់ជាមិនខាន ។ ក្នុងនោះ គេបានដឹងថាមានតារាប្រុសស្រីជាច្រើន មិនត្រឹមតែបោះជំហានឈានចូលវិថីសិល្បៈតែម្នាក់ឯងប៉ុណ្ណោះទេ តែខ្លះក៏មានបងប្អូនសាច់ញាតិ ក៏ជាអ្នកសិល្បៈដូចគ្នាដែរ ដោយខ្លះបានចាប់យកជំនាញលើវិថីសិល្បៈដូចគ្នា ខ្លះទៀតក៏ខុសគ្នា ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវ តារាប្រុសស្រីជាច្រើនរូបជាបងប្អូនបង្កើតនឹងគ្នា ដែលកំពុងចាប់យកអាជីពលើវិថីសិល្បៈ មកជម្រាបជូនលោកអ្នក៖
១. តារាចម្រៀង ណុប បាយ៉ារិទ្ធ ត្រូវជាបងបង្កើតរបស់អ្នកនិពន្ធ អ៊ីណុ និង តារាចម្រៀង នីកូ
២. អ្នកនាង ចន ចន្ទលក្ខិណា ត្រូវជាបងបង្កើតរបស់តារាសម្តែង ចន ចន្ទតារា
៣. តារាចម្រៀង មង្គល ទីណា ត្រូវជាបងបង្កើតរបស់តារាចម្រៀង អេននី ហ្សាម
៤. តារាប្រុសរៀមច្បងលោក ឈិន កុសល ត្រូវជាបងប្រុសបង្កើតរបស់អតីតតារាសម្តែង ឈិន សុធារី ពិធីការិនី ឈិន រីយ៉ា តន្ត្រីករ ឈិន ដេវីដ និង ត្រូវជាឪពុករបស់តារាសម្តែងវ័យក្មេង ឈិន មុន្នីនាថ
៥. តារាចម្រៀង ហ្សូណូ ត្រូវជាបងបង្កើតរបស់តារាចម្រៀង ខេអាយ
៦. តារាសម្តែង ពៅ លីដា ត្រូវជាបងស្រីបង្កើតរបស់តារាសម្តែង ពៅ ពិសិដ្ឋ
៧. អ្នកនិពន្ធល្បីឈ្មោះ លោក សុខ ជំនោរ ត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀង វ៉ាន់ នីឡា ដែលមានឈ្មោះពិតថា សុខ ចិន្តា ៕