ទើបអាយុ ២១ ឆ្នាំ មានប្រវត្តិសិក្សាខ្ពស់ តែ Toytoy បែបជាមោហ៍បាំង ធ្វើរឿងស្មានមិនដល់លើសង្សារខ្លួន
ប្រិយមិត្តអ្នកគាំទ្រ ប្រាកដជាបានជ្រាបមកហើយពីរឿងរ៉ាវឃាតកម្មដ៏កក្រើកប្រទេសថៃ ដោយមានតារាប្រុសថៃវ័យក្មេងម្នាក់ បានចាក់សម្លាប់សង្សារខ្លួនយ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រឡេកទៅមើលពីប្រវត្តិរបស់តារាប្រុសវ័យក្មេងរូបនេះ ប្រាកដជាមានប្រិយមិត្តខ្លះបានស្គាល់ ឯប្រិយមិត្តខ្លះមិនទាន់បានស្គាល់នៅឡើយទេ ។
តាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុករបស់ថៃមួយ កាលពីពេលកន្លងទៅបានឱ្យដឹងថា តារាប្រុសដែលបានចាក់សម្លាប់សង្សារនេះមានឈ្មោះថា Toy Toy Thanaphat មានអាយុ ២១ ឆ្នាំ មានស្រុកកំណើតនៅខេត្តឈុនបុរី និង បានរៀនចប់បរិញ្ញាបត្រ ផ្នែក Technology ពីសកលវិទ្យាល័យមួយន្លែង ក្នុងប្រទេសថៃ ។
មុនពេលតារាប្រុសវ័យក្មេងរូបនេះ ឈានជើងចូលក្នុងវិស័យក្លាយជាតារាសម្តែង មានអ្នកស្គាល់ និង គាំទ្រច្រើននោះ ដំបូងឡើយ តារាប្រុសរូបនេះគ្រាន់តែជាឌីជេមួយរូប នៅក្នុង App Talk Talk ប៉ុណ្ណោះ ។ ក្រោយមក មិនយូរប៉ន្មាន Toy Toy ក៏បានលាលែងពីអាជីពជាឌីជេ ហើយមកចាប់អាជីពជាអ្នកសម្តែងវិញ ក្រោយពេលដែលគេបានស្គាល់អ្នកដឹកនាំរឿង Series ម្នាក់ ។
ចាប់ពីពេលនោះមក គេចប់ផ្តើមចេញសម្តែងជាច្រើនរឿងមកទល់នឹងពេលនេះ ។ ជាពិសេសរឿង «Why you are the series» ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជននៅប៉ុន្មានខែនេះ ។
បើក្រឡេកទៅមើលពីជីវិតស្នេហារបស់តារាប្រុស Toy Toy វិញ មុនពេលដែលមានទំនាក់ទនងជាមួយនារីរងគ្រោះធ្វើជាសង្សារ តារាប្រុសរូបនេះ ធ្លាប់បានបង្ហោះថា ខ្លួននៅ Single ថែមទៀតផង ធ្វើឱ្យមហាជនគិតថា ទំនាក់ទំនងរវាងតារាប្រុសវ័យ ២១ ឆ្នាំ រូបនេះ អាចនឹងទើបចាប់ផ្តើមសាងទំនាក់ទំនងជាមួយនារីរងគ្រោះមិនទាន់ដល់ឆ្នាំនោះទេ ។
ទោះជាយ៉ាងណានេះ គ្រាន់តែជាការវិភាគរបស់មហាជនតែប៉ុណ្ណោះ រឿងពិតយ៉ាងណានៅមិនទាន់ដឹងនោះទេ ហើយជុំវិញរឿងរ៉ាវឃាតកម្មមួយនេះ វាពិតជាស្ទើរតែមិនគួរឱ្យជឿនោះដែរថា តារាប្រុសរូបនេះហ៊ានលើកដៃសម្លាប់សង្សារខ្លួនបានដែរនោះ ៕
ប្រភព៖ Kapook