ក្តៅៗ តួប្រុសវ័យក្មេងក្នុងរឿង «Why are you the Series» ប្រ-ហារសង្សារយ៉ាងរន្ធ-ត់ ផ្ទុះផ្អើលពេញប្រទេសថៃ
ថ្មីៗនេះ មានរឿរ៉ាវឃាតកម្មមួយកំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយត្រូវបានគេដឹងថា ជាករណីឃាតកម្មរវាងតារាប្រុសល្បីវ័យ ២១ ឆ្នាំ បានហ៊ានលើកដៃសម្លាប់សង្សារខ្លួនឯងមានវ័យ ២៥ ឆ្នាំ ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២១ នេះថា ករណីឃាតកម្មខាងលើស្ថិតនៅក្នុងអាគារកម្ពស់ពីរជាន់មួយកន្លែង ស្ថិតនៅក្នុងទីក្រុងបាងកក ។
ក្នុងករណីឃាតកម្មខាងលើនេះត្រូវបានគេស្គាល់ឃាតកសម្លាប់មានឈ្មោះ Thanaphat ឬហៅថា Toytoy មានអាយុ ២១ ឆ្នាំ ដែលជាតារាសម្តែងក្នុង Series រឿង «Why are you the Series» ដ៏ល្បីម្នាក់ក្នុងប្រទេសថៃ ។ ចំណែកឯនារីសង្សារដែលជាជនរងគ្រោះមានឈ្មោះថា Pim អាយុ ២៥ ឆ្នាំ ។
តាមការបញ្ជាក់ពីបុរសបង្កហេតុបានឱ្យដឹងថា មុនពេលខ្លួនហ៊ានលើកដៃសម្លាប់នារីជាសង្សារ ដំបូងឡើយពួកគេទាំងពីរបានផឹកស្រាជាមួយគ្នានៅក្នុងមន្ទប់ បន្ទាប់មកក៏មានរឿងទាស់ពាក្យសម្តីគ្នាទាក់ទងនឹងការងារសម្តែងរបស់ខ្លួនក្នុងសិល្បៈ ពេលនោះនារីជាសង្សារ (ជនរងគ្រោះ) ក៏បានឱ្យជនដៃដល់ប្រមូលរបស់ចេញពីបន្ទប់ភ្លាមៗ ខណៈពេលនោះជនដៃដល់ក៏បានចុះទៅក្រោម ហើយបានយកកូនកាំបិត ខណៈនោះអ្នកទាំងពីរក៏បានប្រតាយប្រតប់គ្នាដណ្តើមកាំបិទ រហូតជនដៃដល់បានចាក់នារីជាសង្សារប្រហែលជា ២០ កាំបិទនៅចំដើមទ្រូង បណ្តាលឱ្យស្លាប់បាត់បង់ជីវិតតែម្តង ។
គួរឱ្យដឹងដែរថា កាលពីមួយឆ្នាំមុន មានការទម្លាយថា នារីរងគ្រោះធ្លាប់បានបង្ហោះសារលើគណនីផ្ទាល់ខ្លួនថា «នាងមានជំងឺបាក់ទឹកចិត្តខ្លាំង ដោយសារតែការវាយធ្វើបាបទាំងមនុស្សអតីត និង បច្ចុប្បន្ន» ដែលនេះជាការទម្លាយពីមហាជន បន្ទាប់ពីឃើញរឿងរ៉ាវដ៏កក្រើកនេះបានកើតឡើង។
យ៉ាងណាមិញ ពេលនេះបុរសដែលជាតារាប្រុសវ័យក្មេងដែលហ៊ានលើកដៃសម្លាប់នារីជាសង្សារនោះ ត្រូវបានប៉ូលិសនាំខ្លួនដើម្បីធ្វើការសាកសួរបន្ថែម និង ចាត់វិធានការទៅតាមច្បាប់ហើយ ។ ចំណែកសពនារីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ប្រភពៈ Amarintv