អត់ពីប្ដីទៅ ប្រពន្ធ Nakhom បើករបរយ៉ាងសាមញ្ញមួយ ដើម្បីចិញ្ចឹមជីវិត
ប្រិយមិត្តពិតជាបានជ្រាបហើយថា អស់យៈពេលជាច្រើនខែមកហើយដែលអ្នកទាំងអស់គ្នាមិនបានឃើញការសម្តែង ក៏ដូជាកាយវិការដ៏រស់រវើករបស់តារាកំប្លែង Nakhom ក្រោយពីលោកបានទទួលមរណភាពគ្មានថ្ងៃត្រឡប់ ដោយសារតែជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅនោះ ។
បើក្រឡេកទៅមើលភរិយារបស់លោកវិញ បើទោះបីជាស្វាមីបានទទួលមរណភាពយូហើយក្តី អ្នកស្រីនៅតែនឹកស្រណោះ រំឭកឈ្មោះស្វាមីជានិច្ច ។ លើសពីនេះទៅទៀតនោះ បើទោះជាពេលនេះគ្មានស្វាមីជាបង្គោលក្នុងគ្រួសារ តែភរិយារបស់ Nakhom នៅតែក្រោកឈរតស៊ូដោយខ្លួនឯង ថែមទាំងបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងត្រៀមបើកហាងគុយទាវនៅពេលខាងមុខឆាប់ បន្ទាប់ពីចប់កូវីដរាតត្បាត ដើម្បីរកចំណូលសម្រាប់ខ្លួនឯង ខណៈពេលដែលគ្មានវត្តមានស្វាមីនៅ ។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ កាន់តែធ្វើឱ្យមហាជនស្រណោះដល់ជីវិតស្វាមី ភរិយារបស់អ្នកទាំងពីរ ដែលមិនអាចរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង ដោយបន្សល់ទូកនូវក្តីសោកសៅជាច្រើនសម្រាប់បងប្អូន មហាជន និង ក្រុមគ្រួសារ ៕
ប្រភព ៖ Khaosod