Min មិនប្រកាន់ខ្លួនជាតារាល្បី សុខចិត្តពាក់អាវគ្រូពេទ្យជួរមុខ ដើរធ្វើរឿងទាំងនេះ នៅកន្លែងផ្ទុះកូវីដ
អំឡុងពេលពេលស្ថានការណ៍នៅក្នុងប្រទេសថៃរងការវាយប្រហារយ៉ាងគំហុកពីជំងឺកូវីដ-១៩ មានប្រជាជនមិនតិចនោះទេ ដែលកំពុងតែជួបនូវភាពអត់ឃ្លានដង្ហោយរកជំនួយពីសម្បុរសជន ។ ខណៈពេលដែលប្រជាជនជាច្រើនកំពុងតែជួបនូវបញ្ហាទាំងនេះ មានអ្នកសម្បុរសធម៌ ក៏ដូចជាតារាចិត្តធម៌ជាច្រើន បានចូលរួមក្នុងការផ្តល់ជាកញ្ចប់ទឹកចិត្តចំពោះជនទីទាល់ទាំងនោះ ។
ជាក់ស្តែង តារាស្រី Min Pechaya ថ្វីដ្បិតជាតារាល្បីមែនពិត តែនាងហាក់មិនប្រកាន់ខ្លួនឡើយ ដោយនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ នាងបានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជួយដល់ជនទីទ័លក្រ គ្មានផ្ទះសម្បែងដើរជនដេកតាមផ្លូវគ្មានទីពឹងជាច្រើននាក់ នៅទីក្រុងបាងកក ។
ក្នុងការចុះជួយនោះដែរ ដោយសារតែមានការព្រួយបារម្ភពីមហាជច្រើនពេក នាងក៏សម្រេចចិត្តពាក់អាវដូចគ្រូពេទ្យេជួរមុខដើម្បីចុះចែកដល់ប្រជាជនទីទ័លគ្មានសាច់ញាតិទាំងនោះ ដើម្បីជាសុវត្ថិភាពដល់ពួកគេក៏ដូចជារូបនាងផ្ទាល់ ។ យ៉ាងណាមិញ ទង្វើទាំងនេះ នាងក៏ទទួលបានការកោតសរសើរពីមហាជនមិនតិចនោះទេ មិនតែប៉ុណ្ណោះថែមទាំងទទួលបានការសរសើរពីម្តាយរបស់នាងថែមទៀតផង ពីទឹកចិត្តដែលនាងមានចំពោះអ្នកខ្វះខាត ៕
ប្រភព៖ Nineentertain