Jisoo និង Jennie ទម្លាយខ្ទេចគ្មានសល់ពីបុរសក្នុងក្ដីស្រមៃ ធ្វើឱ្យអ្នកគាំទ្រផ្អើលជាន់កចង់ដាក់ពាក្យ
ស្រីស្រស់សមាជិកក្រុមចម្រៀងនារីដ៏ល្បីរបស់កូរ៉េ BLACPINK គឺ Jisoo និង Jennie ដែលមហាជនប្រាកដជាបានស្គាល់មកហើយ អ្នកទាំងពីរជាសមាជិកពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ ព្រមទាំងអត្តចរិតគួរឱ្យស្រឡាញ់ ឆក់ទាញបេះដូងអ្នកគាំទ្រមិនចាញ់សមាជិកផ្សេងៗឡើយ។
ដោយឡែក ថ្មីៗនេះ នារីរូបល្អទាំងពីរ បានចូលរួមនូវកម្មវិធីកម្សាន្តមួយ ដែលកម្មវីធីនោះ បានសួរសំណួរជាច្រើនទាក់ទងនឹងជីវិត ក៏ដូចជាចំណង់ចំណូលចិត្តរបស់ពួកគេ។
ក្នុងនោះដែរ អ្នកទាំងពីរក៏ត្រូវបានគេសួរនាំទាក់ទងនឹងលក្ខណៈសម្បត្តិគូស្នេហ៍ដែលពួកគេប្រាថ្នា ភ្លាមនោះ Jisoo មិនបានលាក់បាំងអ្វីឡើយ ពោលគឺ នាងបានទម្លាយដូចនេះថា ៖ «ចំពោះរូបនាង នាងចូលចិត្តនរណាម្នាក់ដែលតែងតែគាំទ្រស្រឡាញ់នាង មិនថាចំពោះរឿងអ្វីក៏ដោយ ពោលគឺអាចថាជាអ្នកគាំទ្រផ្កាប់មុខរបស់នាងតែម្តង» ។ នាងបានបន្ថែមទៀតថា ៖ «អ្នកដែលមានស្នាមញញឹមស្អាតទាក់ទាញផងដែរ ព្រោះនាងពិតជាចូលចិត្តពេលដែលនរណាម្នាក់ញញឹម ហើយធ្វើឱ្យនាងស្រស់ស្រាយសប្បាយចិត្ត»។
ចំណែក Jennie បានទម្លាយឱ្យដឹងដូច្នេះដែរថា ៖ «នាងចូលចិត្តមនុស្សដែលអាចឱ្យនាងពឹងពាក់បាន អ្នកដែលពេញចិត្តនឹងនៅជិតនាងគ្រប់ពេលវេលា ព្រមទាំងជាអ្នកដែលអាចការពារនាងបានពីគ្រប់ស្ថានភាពផងដែរ»។
យ៉ាងណាមិញ អ្នកគាំទ្រទាំងឡាយពិតជារំភើបណាស់ ដែលបានដឹងពីបុរសក្នុងក្ដីស្រមៃរបស់តារាសំណព្វចិត្តទាំងពីរ ហើយពួកគេក៏សង្ឃឹមដែរថា តារាក្នុងដួងចិត្តរបស់ពួកគេនឹងសមប្រកបជាមួយជាជីវិតស្នេហា ក៏ដូចជា អាចជួបមនុស្សក្នុងក្ដីស្រមៃឆាប់ៗ៕
ប្រភព៖ koreaboo