ទីបំផុត! Kris Wu ត្រូវបានប៉ូលិសឃាត់ខ្លួនមែនទែនហើយ ជុំវិញរឿងអាស្រូវអសោចកេរ្តិ៍
ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយនូវការទម្លាយរឿងរ៉ាវចោទប្រកាន់ពីបទករណីរំលោភបំពានផ្លូវភេទទៅលើអតីតមិត្តស្រី និង ក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់របស់តារាប្រុសល្បី Kris Wu កាលពីថ្ងៃទី ៨ កក្កដា ឆ្នាំ ២០២១ កន្លងទៅ។
ក្នុងនោះ Kris ជាសាមីខ្លួនផ្ទាល់ បានចេញមុខមកអះអាងបដិសេធយ៉ាងក្លាហានដូចនេះថា ខ្លួនពិតមិនបានប្រព្រឹត្តអំពើមិនគប្បីយ៉ាងដូចការចោទប្រកាន់នោះទេ ហើយបើសិនជាខ្លួនបានធ្វើពិតមែន លោកនឹងដើរចូលគុកដោយខ្លួនឯងតែម្តង ។
ដោយឡែក នៅថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២១ នេះ ក្រុមការងារប៉ូលិសនាក្រុង Beijing បានធ្វើការចាប់ខ្លួនលោក Kris រួចរាល់ហើយជុំវិញករណីរំលោភផ្លូវភេទនេះ ដើម្បីធ្វើការសាកសួរ ក៏ដូចជាការស៊ើបអង្កេតឱ្យស៊ីជម្រៅទៅមុខទៀត ដោយសារតែពួកគេបានរកឃើញភស្តុតាងពាក់ព័ន្ធមួយចំនួនគួរឱ្យសង្ស័យរបស់លោក ។
យ៉ាងណាមិញ ខាងប៉ូលិសនៅមិនទាន់បញ្ចេញព័ត៌មានលម្អិតណាមួយទៀតនោះទេចំពោះករណីនេះ ចំណែកអ្នកគាំទ្រវិញ ម្នាក់ៗពិតជាមានការភ្ញាក់ផ្អើល និង សោកស្តាយខ្លាំងណាស់ចំពោះប្រុសស្អាត Kris ខណៈភាពសខ្មៅមុខមាត់ពិតរបស់គេត្រូវបានទម្លាយបន្តិចម្តងៗយ៉ាងដូចនេះ ៕
ប្រភព៖ Allkpop