មានជីវិតជោគជ័យបែបនេះ មកពី ដួង ម៉ានិច មានចំណុចខ្លាំងមួយ ដែលមនុស្សដទៃពិបាកធ្វើបាន
ជឿជាក់ថា ប្រិយមិត្តភាគច្រើនច្បាស់ស្គាល់ច្បាស់ជាមិនខាន តារាស្រីសិចស៊ីសាច់សខ្ចីនាង ដួង ម៉ានិច ហៅ ម៉ាក់ និច ដែលជាតារាស្រីម្នាក់កំពុងមានឈ្មោះបោះសំឡេងក្នុងចង្កោមសិល្បៈខ្មែរខ្លាំងនាពេលបច្ចុប្បន្ន ។
ជាពិសេស តារាស្រីរូបនេះ កំពុងក្តោបបានទីផ្សារភាពយន្តបានយ៉ាងល្អ ខណៈដែលសមត្ថភាព និង រូបសម្រស់របស់នាងកាន់តែធ្វើឱ្យមហាជនពេញចិត្តខ្លាំង ។
ជារឿយៗ មហាជនតែងបានឃើញការសម្ដែងរបស់តារាស្រីនេះហើយ មិនថាតួកម្សត់ សិចស៊ី កាចឆ្នាសឆ្នើម គឺតារាស្រី ដួង ម៉ានិច ធ្វើបានគ្រប់ទម្រង់តែម្ដង។ ទន្ទឹមនឹងមានប្រជាប្រិយភាព និង ភាពជោគជ័យ តារាស្រីរូបនេះបានឆ្លងនូវបញ្ហាជាច្រើនផងដែរ ។
យ៉ាងណាមិញ មួយរយៈមុន ដួង ម៉ានិច ស្រាប់តែចេញមកបង្ហោះប្រាប់ពីភាពតស៊ូ និង ភាពអត់ធន់របស់ខ្លួនទម្រាំឈានជើង និង មានមុខរបរអាជីពដូចបច្ចុប្បន្នថា៖ «កុំឆ្ងល់មូលហេតុអ្វីខ្ញុំអាចធ្វើការបានគ្រប់យ៉ាង ភាពខ្លាំងរបស់ខ្ញុំគ្មានអ្វីអស្ចារ្យមហាលោតផ្លោះអ្វីទេ គ្រាន់តែគ្រប់ការងាររបស់ខ្ញុំ គឺយកបេះដូងធ្វើ»។
ក្រោយពីឃើញសារបង្ហោះដ៏មានអត្ថន័យដែលជួយឱ្យជីវិតនាងរុងរឿងបានដូចនេះ ក្នុងនោះគេក៏ឃើញមហាជនជាច្រើនបានចូលខមមិនអួតសរសើរអំពីនាង និង ផ្ដល់កម្លាំងចិត្តឱ្យនាងប្រឹងប្រែងបន្ត ៕