ខ្លោចផ្សាណាស់ ក្រោយដឹងមូលហេតុពិត ពីក្រោយការលែងលះរបស់ Zhao Liying និងស្វាមី
ប្រិយមិត្តអ្នកគាំទ្រ ប្រាកដជាបានស្គាល់មកហើយ នូវគូស្នេហ៍តារាសម្តែងជួរមុខដ៏ល្បីរបស់ចិន គឺ Zhao Liying និង Feng Shaofeng ដែលកាលពីខែមេសា ឆ្នាំ ២០២១ កន្លងទៅ អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រទាំងឡាយភ្ញាក់ផ្អើលមិនតិចឡើយ ដោយប្រកាសពីដំណឹងលែងលះរបស់ខ្លួន ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល ៣ ឆ្នាំ ព្រមទាំងមានកូនប្រុសម្នាក់ជាចំណងដៃ។
ក្នុងនោះដែរ បើតាមប្រភពព័ត៌មានក្នុងស្រុកមួយបានទម្លាយពី មូលហេតុដែលធ្វើឱ្យគូស្វាមីភរិយានេះ សម្រេចឈានដល់ការលែងលះដូច្នេះ ក៏ព្រោះតែខាងម្តាយក្មេករបស់ Zhao Liying បានរំខានដល់សុភមង្គលជីវិតគ្រួសាររបស់ពួកគេ។ ម្ដាយក្មេករបស់តារាស្រីរូបនេះ បានបង្ខំឱ្យនាងលាលែងពីជីវិតសិល្បៈដែលខំសាងមកជាច្រើនឆ្នាំ រួចមកធ្វើជាស្ដ្រីមេផ្ទះវិញ ថែមទាំងឱ្យនាងបង្កើតចៅឱ្យគាត់ ឱ្យបានរហូតដល់ទៅ ៣ នាក់ថែមទៀតផង។
ក្រោយបានដឹងពីគំនិតរបស់ម្ដាយក្មេកបែបនេះ Liying ដែលជាកូនប្រសារពិតជាមិនពេញចិត្តឡើយ ព្រោះនាងគិតថា សិទ្ធក្នុងការមានកូន គួរតែជាការសម្រេចចិត្តរបស់គូស្វាមីភរិយាផ្ទាល់ មិនមែនជាការបង្ខិតបង្ខំពីរនរណាម្នាក់ឡើយ ហើយម្តាយក្មេករបស់នាងមើលទៅដូចជាហួសហេតុពេកហើយក្នុងរឿងនេះ។
យ៉ាងណាមិញ Feng Shaofeng ដែលជាកូនប្រុសបង្កើត ក៏មិនអាចបញ្ចុះបញ្ចូលឱ្យម្តាយរបស់ខ្លួនបោះបង់ចោលគំនិតនេះឡើយ ទើបធ្វើឱ្យ Liying មានការខកចិត្តយ៉ាងខ្លាំងចំពោះរូបលោក រហូតសម្រេចចិត្តលែងលះគ្នាបែបនេះឯង៕
ប្រភព៖ Janestars