៥ ឈុតតំណាងជាតិ Miss wisdom Cambodia មានភាពប្រណីត អត្ថន័យល្អ ផ្ទុះការចាប់អារម្មណ៍ខ្លាំង (វីដែអូ)
កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅពិតធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់កម្មវិធីប្រកួត Miss wisdom Cambodia 2021 បានបង្ហាញនូវការប្រកួតឈុតតំណាងជាតិចំនួន ៤ ខេត្ត និង ១ រាជធានី ដែលក្នុងនោះរួមមានខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង និង រាជធានីភ្នំពេញ ។
ជាមួយគ្នានោះ ពិតធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយហេតុថា រាល់ឈុតដែលបានរចនាឡើងនេះ គឺពោរពេញដោយភាពស្រស់ស្អាត ប្រណីតភាព ដែលបើកបង្ហាញឱ្យឃើញពីសម្បត្តិវប្បធម៌ដ៏ត្រចះត្រចង់ ព្រមទាំងរតនៈសម្បតិ្តដ៏ច្រើនមហាសាលរបស់ខ្មែរ ។ ជាពិសេសឈុតនីមួយៗប្រកបដោយអត្ថន័យល្អ អមជាមួយនឹងកាព្យឃ្លោងឃ្លាសែនពីរោះរណ្ដំឆ្លុះបញ្ចាំងពីទឹកដៃប្រកដដោយទេពកោសល្យរបស់កូនខ្មែរ ។
យ៉ាងណាមិញ ឈុតដ៏ល្អប្រណីតនេះ បានច្នៃឡើងដោយយុវជនខ្មែរ «ក្រុមស្រមោល»ដែលជាក្រុមមួយធ្លាប់បានទទួលបានពានរង្វាន់ច្នៃឈុតល្អឯកក្នុងកម្មវិធី Miss Grand Cambodia 2020 ផងដែរ ។
ដូចគ្នានេះ បន្ទាប់ពីឃើញភាពប៉ិនប្រសព្វ ប្រកបដោយទេពកោលស្យ គេក៏ឃើញមហាជនខ្មែរមានសេចក្ដីរំភើប និង ផ្ទុះការសរសើរខ្លាំងណាស់ចំពោះឆន្ទៈស្រឡាញ់ថែរក្សារបស់កូនខ្មែរជំនាន់ក្រោយនេះ។
ដូចនេះ ចង់ដឹងថាឈុតទាំង ៥ ស្អាត និង មានអត្ថន័យយ៉ាងណា សូមទស្សនារូបភាពខាងក្រោម៖