ខ្ជិលទ្រាំ! លោក Nawatt ប្រកាសចេញពីពេទ្យមកផ្ទះវិញ ទោះនៅដាក់អុកស៊ីហ្សែនក្តី
កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ស្ថាបនិក Miss Grand លោក Nawatt មានព័ត៌មានថា ត្រូវបានប្រធានមន្ទីរពេទ្យម្នាក់ ប្រាប់ឱ្យលោកចេញពីមន្ទីរពេទ្យភ្លាមៗក្នុង ២៤ ម៉ោង ទាំងដែលសភាពរាងកាយរបស់លោកនៅប្រើឧបករណ៍ជំនួយ ដោយសម្អាងថាលោកបានជាសះស្បើយគ្រាន់ហើយ ដូច្នេះខាងមន្ទីរពេទ្យត្រូវការយកគ្រែដាក់អ្នកជំងឺបន្ត ។
ជុំវិញរឿងរ៉ាវចម្រូងចម្រាស់នេះដែរ លោក Nawat ក៏បានចេញមុខនិយាយទាំងទឹកភ្នែកហើយដែរថា មិនគួរណាខាងមន្ទីរពេទ្យធ្វើទង្វើមួយនេះដាក់រូបលោក ទាំងដែលសភាពរាងការរបស់លោកមិនទាន់ជាស្រួលបួលផងនោះ ។
ដោយឡែកនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ នេះ បន្ទាប់ពីមានបញ្ហាជាមួយខាងមន្ទីរពេទ្យរួចមក ពេលនេះលោក Nawatt ស្រាប់តែចេញមុខបញ្ជាក់បន្ថែមទៀតថា លោកនឹងចេញពីមន្ទីរពេទ្យនេះហើយ បើទោះបីជាពេលនេះសុខភាពលោកមិនទាន់សះស្បើយ ១០០ % ក៏ដោយ ដោយលោកនឹងទៅព្យាបាលនៅផ្ទះបន្តដើម្បីបញ្ចប់បញ្ហាមួយនេះ ។ ចំណែកឯគ្រូពេទ្យដែលបានបណ្តេញលោកនោះ ពេលនេះក៏ត្រូវដកចេញពីកន្លែងការងារមួយរយៈធំដែរ ។
យ៉ាងណាមិញ ក្រោយពីឮដូច្នេះ មហាជនពិតជាស្រណោះលោកណាស់ ថែមទាំងជួយលើកកម្លាំងចិត្ត និង ជូនពរលោកឱ្យជាឆាប់ៗថែមទៀតផង ៕
ប្រភព៖ One 31