លោក Nawatt យំគគ្រូកពេញមន្ទីរពេទ្យ សុខៗគេដេញចេញទាំងមិនទាន់ជាកូវីដ-១៩
មហាជនអ្នកគាំទ្រប្រាកដជាបានដឹងរួចមកហើយពីស្ថានភាពជំងឺរបស់លោក Nawatt ដែលជាស្ថាបនិកកម្មវិធី Miss Grand International ។ ថ្មីៗនេះ លោកក៏បានចេញពីបន្ទប់ ICU ហើយដែរ បន្ទាប់ពីរងការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ប្រភេទថ្មីកាលពីពេលកន្លងទៅនោះ ។
ក្រឡេកទៅមើលពីស្ថានភាពជំងឺរបស់លោកវិញ បើទោះបីជាចេញពីបន្ទប់ ICU ក៏ពិតមែន តែលោកនៅមិនទាន់ជាសះស្បើយ ១០០ % នោះទេ នៅប្រើឧបករណ៍ជំនួយដង្ហើមនៅឡើយ ។
ដោយឡេកនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញស្ថាបនិក Miss Grand រូបនេះបានឡាយវីដេអូទាំងទឹកភ្នែកសស្រាក់ថា «នៅសុខៗ ស្រាប់តែប្រធានមន្ទីរពេទ្យបានខលមកលោកថា ឱ្យលោកចេញពីមន្ទីរពេទ្យភ្លាមក្នុងរយៈពេល ២៤ ម៉ោងថ្ងៃនេះ ទាំងដែលសភាពរាងកាយរបស់លោកនៅប្រើឧបករណ៍ជំនួយនៅឡើយ តើអ្នកជាគ្រូពេទ្យបែបណា ហេតុអ្វីបានជាធ្វើបែបនេះ?» ។
ក្រោយពីឃើញបែបនេះ មហាជនពិតជាមានក្តីអាណិតដល់លោក Nawatt ព្រមទាំងមានចម្ងល់ថា តើមកពីមូលហេតុអ្វីបានជាខាងមន្ទីរពេទ្យត្រូវបណ្តេញអ្នកជំងឺទាំងមិនទាន់ជាបែបនេះ ៕
ប្រភព៖ One 31