រំភើបជំនួស! ស្ងាត់ៗ តារាចម្រៀងប៉ុប Halsey ស្វាគមន៍កំណើតកូនប្រុសដំបូង យ៉ាងរំជួលចិត្ត
ប្រិយមិត្តមួយចំនួន ប្រាកដជាបានស្គាល់មកហើយ នូវតារាចម្រៀងប៉ុបស្រីដ៏ល្បីរបស់អាមេរិក គឺ Halsey ដែលនាងតែងតែមកបម្រើអារម្មណ៍អ្នកគាំទ្រតាមរយៈបទចម្រៀងចាក់ដោតបេះដូងជាច្រើនបទ ។
ដោយឡែក កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ស្រាប់តែតារាស្រីវ័យ ២៦ ឆ្នាំរូបនេះ បានផុសប្រកាសក្នុងបណ្តាញសង្គម IG អមជាមួយរូបថតពីរសន្លឹក ដែលបង្ហាញពីការស្វាគមន៍ការផ្តល់កំណើតដំបូងរបស់ខ្លួនទៅឱ្យកូនប្រុសដ៏គួរឱ្យស្រឡាញ់យ៉ាងរំជួលចិត្ត ជាមួយនឹងមិត្តប្រុសដែលជាអ្នកនិពន្ធលោក Alev Aydin ។
ម្តាយវ័យក្មេងរូបនេះ បានឱ្យដឹងថា តាមពិតទៅកូនប្រុសរបស់ខ្លួនបានកើតតាំងពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ មកម្ល៉េះ ហើយមានឈ្មោះថា Ender Ridley Aydin ផងដែរ ។
គួរឱ្យដឹងដែរថា តារាស្រីរូបនេះបានប្រកាសពីការមានផ្ទៃពោះរបស់ខ្លួនតាំងពីខែមករា ឆ្នាំ ២០២១ មកម្ល៉េះ ទើបបញ្ចេញឈ្មោះមិត្តប្រុសរបស់ខ្លួនតាមក្រោយ ។
យ៉ាងណាមិញ នាងបានឱ្យដឹងទៀតថា នាងបានព្យាយាមខ្លាំងណាស់ក្នុងការមានកូននេះ ដោយនាងរៀបគម្រោងផ្សេងៗទុកជាច្រើនចំពោះការពពោះរបសនាង។ តាមពិតទៅនាងពិតជាមានការពិបាកក្នុងការមានកូនថែមទៀតផង ព្រោះតែជំងឺម្យ៉ាងដែលតម្រូវឱ្យនាងវះកាត់ព្យាបាល តែឥឡូវនេះនាងពិតជារំភើបខ្លាំងមិនធម្មតាឡើយ ព្រោះនាងបានក្លាយជាម្តាយរបស់គេហើយ ៕
ប្រភព៖ Republicworld