សល់ ៥ ខែទៀត! អ្នកគាំទ្រកំពុងចាំអ៊ុតមើល ស្រីស្អាតកម្ពុជារូបណានឹងបន្តវេនពី រ៉េត សារីតា
ប្រិយមិត្តដឹងហើយថា កាលពីចុងខែមេសា ឆ្នាំ ២០២១ កន្លងទៅ កម្ពុជាបានធ្វើការបញ្ចូនបវរកញ្ញាចក្រវាលកម្ពុជា ២០២០ កញ្ញា រ៉េត សារីតា ដើម្បីទៅចូលរួមប្រកួតបវរកញ្ញាចក្រវាលលើកទី ៦៩ នៅឯសហរដ្ឋអាមេរិក ។
ដោយឡែក បើតាម The Next Queen Cambodia បានឱ្យដឹងថា កម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២១ លើកទី ៧០ នឹងត្រូវបា្ររព្ធឡើងនៅឯទីក្រុងអ៊ីលីត ប្រទេសអ៊ីស្រាអែល ប៉ុន្តែពេលនេះកម្ពុជានៅមិនទាន់ដឹងនៅឡើយថា តើបេក្ខភាពរូបណា ដែលអាចបន្តវេនពីកញ្ញា រ៉េត សារីតា ក្លាយជាបវរកញ្ញាចក្រវាល ២០២១ ដើម្បីទៅចូលរួមប្រកួតនាចុងឆ្នាំនេះ ។
ក្នុងនោះ កម្ពុជា ក៏កំពុងតែត្រៀមធ្វើកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាចក្រវាលកម្ពុជា ២០២១ ដើម្បីតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតនៅលើប្រកួតលើឆាកអន្តរជាតិមួយនេះ ដែលសល់ត្រឹមតែរយៈពេល ៥ ខែទៀតប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះ មហាជនខ្មែរកំពុងតែមានចិត្តអន្ទះសាក្នុងការទន្ទឹងរង់ចាំមើលថា តើនារីរូបណា មានរូបសម្រស់បែបណា និង សមត្ថភាពប៉ុនណា ដែលត្រូវបានកម្ពុជារើសរើសតំណាងឱ្យប្រទេសកម្ពុជាទៅចូលរួមប្រកួតនៅប្រទេសអ៊ីស្រាអែលនេះ ៕