ដល់ក! អុបប៉ាទាំង ៨ រូបនេះ មុខមានស្នេហ៍ហើយ ជាសេដ្ឋីប្រចាំឆ្នាំ ២០២១ ទៀត
ប្រិយមិត្តអ្នកតាមដានវិស័យសិល្បៈ របស់កូរ៉េខាងត្បូង ប្រាកដជាបានស្គាល់ ថែមទាំងប្រហែលជាធ្លាប់លួចស្រឡាញ់នូវអុបប៉ាៗតារាសម្តែងមានរូបរាងសង្ហា គ្រាន់តែឃើញបាក់ស្រឹបភ្លាមៗ ជាច្រើនរូប ដែលបានលេចមុខនៅក្នុងរឿងល្បីៗ ជាមួយនឹងសម្ថភាពសម្តែងមិនធម្មតា នាពេលកន្លងមក។
លើសពីនេះទៅទៀត មិនត្រឹមតែពូកែ ហើយសង្ហានោះទេ ដោយអុបប៉ាៗខ្លះ ថែមទាំងមានមានឈ្មោះជា សេដ្ឋី មានលុយវាល់លានថែមទៀតផង។ ដូចនេះ «ប្រជាប្រិយ» សូមលើកយកអុបប៉ា ៨ រូបដែលជាតារាសម្តែងបុរសមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំឆ្នាំ ២០២១ មកជូនប្រិយមិត្តទស្សនាបានជ្រាបដូចតទៅ៖
១. Lee Seung Gi
មិនត្រឹមតែជាតារាសម្តែងនោះទេ លោកក៏ជាតារាចម្រៀង និង ពិធីករល្បីឈ្មោះមួយរូបផងដែរ។ លោកអាចឆក់យកតម្លៃខ្លួនចំនួន ៥៩ ០០០ ដុល្លារ ក្នុងការសម្ដែងរឿងក្នុងមួយភាគ។ ចំណែក ទ្រព្យសម្បត្តិសរុបរបស់លោកនាពេលបច្ចុប្បន្ន សរុបមានចំនួន ១៦ លានដុល្លារឯណោះ។
២. Park Seo-joon
តារាប្រុសសង្ហាកំពុងបោះសំឡេងរូបនេះ មានតម្លៃខ្លួន ២៥ ០០០ ដុល្លារ ក្នុងការសម្តែងក្នុងមួយភាគ ហើយកន្លងមក លោកធ្លាប់ទាញចំណូលពីការថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនធំៗជាច្រើនទៀតនោះ ទើបធ្វើឱ្យទ្រព្យសម្បត្តិសរុបរបស់លោកបច្ចុប្បន្ន មានចំនួន ២១ លានដុល្លារ។
៣. Hyun Bin
បុរសសង្ហារូបនេះវិញ មានតម្លៃខ្លួន ៨៣ ៩០០ ដុល្លារ ក្នុងការសម្តែងរឿងក្នុងមួយភាគ ហើយមានទ្រព្យសម្បត្តិសរុបចំនួន ២១ លានដុល្លារ នាពេលបច្ចុប្បន្ន។
៤. Song Joong Ki
តារាសម្តែងរូបនេះ មានតម្លៃខ្លួន ៥០ ៣០០ ដុល្លារ ក្នុងការសម្តែងរឿងក្នុងមួយភាគ ហើយមានទ្រព្យសម្បត្តិសរុបរហូតដល់ ២៤ លានដុល្លារ។
៥. Lee Minho
អុបប៉ាសម្បូរស្នេហ៍ឯណេះវិញ មានតម្លៃខ្លួន ៦២ ០០០ ដុល្លារ និង មានទ្រព្យសម្បត្តិសរុបរហូតដល់ ២៦ លានដុល្លារ។
៦. Lee Jong Suk
ប្រុសស្អាតរូបនេះ មានតម្លៃខ្លួន ៥០ ៣០០ ដុល្លារ ក្នុងការសម្ដែងរឿងក្នុងមួយភាគ ព្រមទាំងមានទ្រព្យសម្បត្តិសរុប ៣២ លានដុល្លារ។
៧. So Ji Sub
តារាសម្តែងរូបនេះ មានតម្លៃខ្លួន ៦៧ ១០០ ដុល្លារ ហើយមានទ្រព្យសម្បត្តិសរុបរហូតដល់ ៤១ លានដុល្លារ។
៨. Kim Soo Hyun
អុបប៉ាចុងក្រោយនេះវិញ ញាក់សាច់តែម្តង លោកមានតម្លៃខ្លួន ៨៤ ០០០ ដុល្លារក្នុងការសម្ដែងរឿងមួយភាគ ហើយបច្ចុប្បន្នមានទ្រព្យសម្បត្តិ សរុបរហូតដល់ទៅ ១១៧ លានដុល្លារ ឯណោះ។
ប្រភព៖ Starbiz