រៀបការហើយ Kaew និង Toni លាទីក្រុងទៅរស់នៅជនបទ ប្រើជីវិតសាមញ្ញយ៉ាងមានក្ដីសុខ
មកទល់ពេលនេះ តារាស្រី Kaew Jarinya និង លោក Toni ហាក់បីដូចជាមានក្តីសុខយ៉ាងខ្លាំង ក្នុងការប្រើប្រាស់ជីវិតគូរបស់ពួកគេទាំងពីរ បន្ទប់ពីរៀបការជាមួយគ្នាជិតមួយឆ្នាំ កន្លងទៅនេះ។ មួយវិញទៀត សុភមង្គលរបស់អ្នកទាំងពីរអាចនឹងមិនដូចតារាដទៃនោះទេ ព្រោះពួកគេសុខចិត្តចោលជីវិតរស់នៅទីក្រុង ទៅរស់នៅជនបទ ធ្វើរឿងសាមញ្ញៗយ៉ាងមានក្ដីសុខ។
ជាក់ស្តែង កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ Kaew និង Toni បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីពួកគេទាំងពីរ បានបង្ហោះរូបភាពផ្ទះតូចមួយ ពោរពេញទៅដោយធម្មជាតិពណ៌ខៀវស្រងាត់។ អ្នកទាំងពីហាក់បីដូចជា កំពុងតែបង្ហាញឱ្យមហាជនឃើញថា មិនមែនមានតែទីក្រុងនោះទេ ដែលអាចធ្វើឱ្យមនុស្សគ្រប់គ្នាមានក្តីសុខ ស្នាមញញឹម និង អ្វីគ្រប់យ៉ាងទេ តែការរស់នៅស្រុកស្រែ វាក៏អាចមានក្តីសុខបានដូចគ្នា ឱ្យតែយើងចេះប្រើប្រាស់ពេលវេលា និង ជីវិតឱ្យមានក្តីសុខនោះ ។
ក្រោយពីបានឃើញទិដ្ឋភាពផ្ទះចម្ការ និង ជីវិតពោរពេញដោយស្នាមញញឹមរបស់អ្នកទាំងពីរបែបនេះ កាន់តែធ្វើឱ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់ឡើយ ពីគំនិតច្នៃប្រឌិតក្នុងការដាំបន្លែ និង ការលះបង់ក្តីសុខពីទីក្រុង មកចាប់យកជីវិតបែបសាមញ្ញៗ នៅជនបទបែបនេះ៕
ប្រភព៖ Khaosod