កម្សត់ណាស់! អ្នកមេម៉ាយវ័យ ៤០ឆ្នាំ រៀបការនឹងប្ដីក្មេង ២០ឆ្នាំ ការបាន ៣ខែ ស្វាមីចុះចោលទាំងកូនក្នុងផ្ទៃ
មហាជនបានជ្រាបហើយថា តារាចម្រៀងស្រីជើងចាស់ សាន សុខកក្កដា បានចូលរោងការជាមួយនឹងស្វាមីវ័យក្មេងម្នាក់ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ។
បន្ទាប់ពីបានរៀបមង្គលការជាមួយស្វាមី ដែលមានវ័យក្មេងជាងខ្លួនរហូតដល់ទៅជាង ២០ឆ្នាំនេះ តារាស្រីរូបនេះ ក៏បានកសាងគ្រួសារយ៉ាងមានសុភមង្គលរហូតទទួលបានសមាជិកថ្មី គឺអ្នកនាងបានពពោះកូនជាដំណក់ឈាមដំបូងរបស់ស្វាមីវ័យក្មេងរូបនេះ ដែលមកដល់ពេលនេះ មានអាយុ ៥ ខែហើយ។
ដោយឡែកថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ បានជួបនឹងរឿងរ៉ាវជីវិតគ្រួសារ ដែលនឹកស្មានមិនដល់ ដោយមិនដឹងមូលហេតុអ្វីធ្វើឱ្យស្វាមីរបស់នាងបាត់មុខច្រើនខែ មិនបាននៅក្បែរមើលថែទាំប្រពន្ធ និងកូនក្នុងផ្ទៃ ធ្វើឱ្យអ្នកនាង ទទួលរងទុក្ខទាំងផ្លូវចិត្ត និងផ្លូវកាយដែលត្រូវថែទាំកូនតែម្នាក់ឯង រហូតទ្រាំទទួលលែងបាននឹងសម្រេចចិត្តលែងលះជាមួយស្វាមី។
នេះបើតាមការបង្ហោះសាររៀបរាប់ពីក្ដីទុករបស់អ្នកនាងលើបណ្ដាញសង្គមយ៉ាងវែងអន្លាយ ដោយបានបង្ហាញពីសេចក្ដីឈឺចាប់ ចូលក្នុងជីវិតទាំងដែលមិនបានដឹងខ្លួន ថាមកពីមូលហេតុអ្វី ឬ ខ្លួនរបស់នាងបានធ្វើអ្វីខុសនោះទេ បានជាមានរឿងហេតុបែបនេះ។
យ៉ាងណាមិញ សារយ៉ាងវែងនេះ អ្នកនាង នៅតែមិនមានអ្វីដែលអាចបញ្ជាក់ឱ្យច្បាស់ពីមូលហេតុ ដែលធ្វើឱ្យស្វាមីរបស់នាង បានចាកចេញពីនាងនោះទេ ដោយរូបនាងផ្ទាល់ក៏មិនដឹងដូចគ្នា គ្រាន់តែដឹងត្រឹមថា អ្នកនាង នឹងសម្រេចចិត្តតស៊ូចិញ្ចឹមកូនដោយខ្លួនឯង និងផ្ដាច់ទំនាក់ទំនងជាមួយស្វាមី ព្រមទាំងមិនអនុញ្ញាតឱ្យឳពុកមកជួបមុខកូនជាដាច់ខាត៕