ទេព បូព្រឹក្ស ពោលពាក្យយ៉ាងរំជួលចិត្ត ក្រោយសមាជិកក្រុមរាំម្នាក់បានទទួលមរណភាព
ថ្មីៗនេះ មានរឿងគួរឲ្យរន្ធត់ចិត្ត និងក្រៀមក្រំមួយបានកើតឡើងចំពោះ តារាចម្រៀងស្រី ទេព បូព្រឹក្ស ក្រោយទទួលបានដំណឹងថា សមាជិកក្នុងក្រុមរាំរបស់នាងម្នាក់ ឈ្មោះ ប៉ែន ពេជ្រ បានទទួលមរណភាព។
នេះបើយោងតាម បណ្ដាញសង្គមរបស់ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពរូបនេះ បានបង្ហោះរូបភាព ភ្ជាប់ជាមួយសារដែលបានបង្ហាញអារម្មណ៍យ៉ាងក្ដុកក្ដួល និងមានការសោកស្ដាយ អាណិតជាពន់ពេកចំពោះសមាជិកក្រុមរាំម្នាក់ ដែលបានទទួលមរណភាពនេះ។
ក្នុងនោះ កញ្ញា បានសរសេររៀបរាប់ថា «ទើបប្រាប់ខ្ញុំថាធូរ ហេតុអីបានទៅចោលខ្ញុំទៀតហើយ ជាអ្នករាំក៏ជាមិត្ត ក៏ជាមនុស្សម្នាក់ដែរធ្វើឲ្យអ្នកក្នុងក្រុមសប្បាយជាមនុស្សម្នាក់មិនដែលបង្ហាញអារម្មណ៍សោកសៅឲ្យមិត្តភក្តិបានដឹងឡើង ឥលូវឯងលែងពិបាកដកដង្ហើម ពិបាកក្នុងខ្លួនទៀតហើយ សម្រាកឲ្យស្រួលណាមិត្តសម្លាញ់លាហើយ លាជារៀងរហូត ប៉ែន ពេជ្រ»។
ទន្ទឹមនឹងនោះដែរ ក្រោយពីបានឃើញ តារាស្រីរូបនេះ បង្ហោះសារយ៉ាងរន្ធត់ចិត្តបែបនេះ ធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់នាង បានសម្ដែងការសោកស្ដាយ ព្រមទាំងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះគ្រប់ៗគ្នាផងដែរ៕